ឆ្លងចរន្តអគ្គិសនីក្នុងបន្ទប់ឡៅតឿឆាបឆេះអស់សម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅ ខាងក្រោយហាងនំអប្សរា នៅផ្ទះលេខ៦ដេ ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថាម្ចាស់ផ្ទះឈ្មោះ ទួត សុផល ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកំពុងជាប់រវល់ធ្វើការងារនៅខាងក្រោយផ្ទះ ស្រាប់តែឮសំទ្បេងផ្ទុះ និងឃើញហុយផ្សែងចេញពីជាន់ឡៅតឿ ទើបមានការភ័យស្លន់ស្លោ ដោយពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ឡើងទៅបាញ់ តែមិនរលត់ក៍រាយការប្រាប់សមត្ថកិច្ចមូលដ្ឋាននឹង សមត្ថកិច្ចផ្នែករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ដោយបាញ់ទឹកអស់ចំនួន២គ្រឿង ទើបភ្លើងរលត់ទៅវិញ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយដឹងទៀតថាក្នុងករណីអគ្គីភ័យនេះមិនបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេហើយក៍មិនមានអ្នករងរបួសនោះដែចំណែកសម្ភារ:ខូចខាតវិញមាន គ្រែ ភួយ ពូក ខ្នើយ ខោអាវមួយចំនួន ត្រូវបានភ្លើងឆេះអស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print