ភ្នំពេញ៖ ក្នុងបុព្វហេតុ ដើម្បីការរីកចម្រើនរបស់មាតុភូមិកម្ពុជា កុំធ្វើនយោបាយ ងុបងុលជ្រុលនិយមតាមតែឥទ្ធិពលមនោគមន៍វិជ្ជា គួរធ្វើនយោបាយ ដើម្បីបានផលចំណេញ ដល់ប្រទេសជាតិ។ នេះបើតាមការលើកឡើងពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក)លើ Facebook ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា រូបនេះបានបញ្ចេញជាទស្សនៈថា៖ ក្នុងបុព្វហេតុ ដើម្បីការរីកចម្រើនរបស់មាតុភូមិកម្ពុជា៖ Politics as Business vs Politics as Ideology
១- «កុំធ្វើនយោបាយ ងុបងុលជ្រុលនិយមតាមតែឥទ្ធិពលមនោគមន៍វិជ្ជា»៖ (Politics as “ideology” will lead to destruction and killing) ពីព្រោះមនោគមន៍វិជ្ជា នាំឲ្យមានការប្រមាថ ហែកហួរ បំបែកបំបាក់ នាំអន្តរាយ ដល់ប្រទេសយើង ដែលជាប្រទេសតូច ហើយធ្លាប់រងគ្រោះដោយសារមនោគមន៍វិជ្ជារួចមកហើយ។
២- ផ្ទុយទៅវិញ «គួរធ្វើនយោបាយ ដើម្បីបានផលចំណេញ ដល់ប្រទេសជាតិ» (Politics as “Business” will bring interests and prosperity for the nation and people) ពីព្រោះការកែប្រែផ្នត់គំនិតនយោបាយ ពីចង់ឈ្នះ មកធ្វើជាដៃគូបំពេញគ្នា ទាំងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌអន្តរជាតិ គឺនាំផលប្រយោជន៍ច្រើនណាស់ មកឲ្យជាតិនិងប្រជាជន។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ EU គឺបានផលចំណេញមកជាតិ និងប្រជាជន។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ ចិន គឺបានផលចំណេញមកជាតិ និងប្រជាជន។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ អាស៊ាន និង អាស៊ីប៉ាស៊ីហ្វីច គឺបានផលចំណេញមកជាតិ និងប្រជាជន។
• ថ្មីៗនេះ ប្រធានាធិបតី USA ដែលជាមហាអំណាចពិភពលោក សរសេរសំបុត្រ មកកាន់ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការឲ្យតម្លៃធំធេងណាស់។ ការតបវិញរបស់សម្តេចនាយករដ្ឋមន្ត្រី ក៏មានអត្ថន័យជ្រាលជ្រៅ។ ដូច្នេះ កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ USA គឺបានផលចំណេញមកជាតិ និងប្រជាជន។ នេះហើយជាដំណើរនយោបាយបែបថ្មី លើអត្ថន័យដើម្បីផលប្រយោជន៍ជាតិ។ អ្នកជ្រុលនិយមតាមមនោគមន៍វិជ្ជា គ្មានបានផេះមកឲ្យជាតិទេ មានតែការអាប់ឱន និងភាសាទាបថោក។ ប៉ុន្តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន កំពុងនាំ កម្ពុជា ដើរលើមាគ៌ានយោបាយ «កែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ»។ នេះហើយ នយោបាយដើម្បីផលប្រយោជន៍ជាតិ Politics as Business, ផ្ទុយពី Politics as Ideology. Cambodia First 🇰🇭៕
ដោយ៖ សិលា