ខ្មាន់កាំភ្លើង​វាយប្រហារ​បន្ទាយ​ទ័ពអាកាស​ឥណ្ឌា​ជាប់​ព្រំដែន​ប៉ា​គី​ស្ថានស្លាប់៦នាក់​

ចែករំលែក៖

​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់​បាន​វាយប្រហារ​មក​លើ​បន្ទាយ​កងទ័ព​ជើង​អាកាស​ឥណ្ឌា​ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ជិត​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ការ​វាយប្រហារ​នេះ​នៅ​តែ​បន្ត​កើត​ឡើងជា​និច្ច​ ហើយនៅពេលនេះ ខ្មាន់កាំភ្លើង៤នាក់ និងកងកម្លាំងសន្តិសុខ២នាក់បានបាត់បង់ជីវិត ។

a-policeman-stands-guard

​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ AFP​ ស្នងការ​ប៉ូលិស​ក្នុង​តំបន់​ លោក​ Kunwar​ Vijay​ Partap​ Singh​ បាន​បញ្ជាក់​ថា​ បន្ទាយ​កងទ័ព​ជើង​អាកាស​ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​ក្រុម​ភេរវកម្ម​ដែល​មាន​គ្នា​ពី​៤​ទៅ​៥​នាក់​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ។​ ការ​ផ្ទុះអាវុធ​នៅ​តែ​បន្ត​កើតឡើង​នៅឡើយ​ ។​

​លោក​ Kunwar​ Vijay​ Partap​ Singh​ បាន​បន្ថែម​ថា​ ខ្មាន់កាំភ្លើង​២​នាក់​ត្រូវ​គេ​ជឿ​ថា​ បាន​បាត់បង់​ជីវិត​ ខណៈ​ដែល​អ្នក​ដែល​នៅ​សេសសល់​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​អគារ​មួយ​ស្ថិត​ខាងក្នុង​បន្ទាយ​កងទ័ព​ជើង​អាកាស​នោះ​ ។​

​លោក​បន្ត​ថា​ គ្មាន​ការ​ខូចខាត​ទៅ​ដល់​យន្តហោះ​ចម្បាំង​ដែល​ស្ថិត​នៅ​ក្នុង​បន្ទាយ​នោះ​ឡើយ​ ហើយ​នៅ​ពេល​នេះ​ កងកម្លាំង​សន្តិសុខ​កំពុង​តែ​ប្រមាញ់​ក្រុម​ជន​វាយប្រហារ​ទាំងនេះ​ ៕​

an-indian-air-force-jet

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print