ភ្នំពេញ ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរបង្ហោះចំនួនតួលេខថវិកា ដើម្បីជួយដល់មន្ទីរកាល់ម៉ែត តាមរយៈការអំពាវនាវរបស់សម្តេចកាលពីថ្មីៗនេះ ឃើញថាមានសប្បុរសជនជាច្រើនបានចូលរួមជួយឧបត្ថម្ភជាបន្តបន្ទាប់ ដែលតួលេខទទួលបានគិតត្រឹមព្រឹកថ្ងៃទី៣០វិច្ឆិកានេះ ថវិកាជួយដល់មន្ទីរកាល់ម៉ែតមានចំនួន ៩៤,០៤៣,៥៦១ដុល្លារ ។
សូមអានសំណេរដែលសម្តេចបានសរសេរបង្ហោះនៅលើទំព័រហ្វេសដូចខាងក្រោមនេះ ៖
គិតត្រឹមព្រឹកថ្ងៃទី៣០វិច្ឆិកានេះ ថវិកាជួយដល់មន្ទីរកាល់ម៉ែតមានចំនួន៩៤,០៤៣,៥៦១ដុល្លារ ។ បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ពេលនេះសប្បុរសជនដែលបានចូលរួមបានថវិការសរុបចំនួន៦៤,០៤៣,៥៦១ដុល្លារ ។ បើគិតទាំងថវិការរដ្ឋ៣០លានដុល្លាផងមានចំនួន៩៤,០៤៣,៥៦១ដុល្លារ ។
សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្ស និងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមានលក្ខណះទំនើបនិងពហុឯកទេស ៕