ថ្ងៃនេះ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំហើយ (៣០ វិច្ឆិកា ២០១៦ -៣០ វិច្ឆិកា ២០១៩) ។ ថ្ងៃនេះថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី ។

កត់សម្គាល់ឃើញថា ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអបអរសាទរ តាមរយៈការសរសេរបង្ហោះសារនៅលើទំព័រហ្វេសប៊ុកសម្តេចផ្ទាល់មានខ្លឹមសារថា ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សម្តេចតេជោ ក៏បានអរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

លើសពីនេះទៀត សម្តេចអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត​ ។

សូមដកស្រង់មតិប្រជាពលរដ្ឋខ្លះៗ ដែលបានសរសេរបញ្ចេញមតិលើហ្វេសប៊ុកសម្តេចតេជោ «វប្បធម៌ជាតិខ្មែរនៅតែឋិតថេរគង់វង្សជារៀងរហូត ដរាបណានៅតែមានរូបសម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ទើបមាតុភូមិកម្ពុជាបានសុខ រីកចម្រើនទៅមុខទៀត ។ យើងខ្ញុំប្តេជ្ញា គោរពស្រលាញ់ និងគាំទ្រសម្តេចពុកតេជោ សែន ជានាយករដ្ឋមន្ត្រីកម្ពុជាជារៀងរហូត ។ ជយោ! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ អបអរសាទរ! ខួបបីឆ្នាំនៃចាប៉ីដងវែងខ្មែរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៕ ដោយ ៖ ជាយក្រុង

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print