កម្លាំងទាហានជើងទឹកអ៊ីរ៉ង់កាន់តែខ្លាំងក្រោយបំពាក់មីស៊ីលលើនាវាចម្បាំង​

ចែករំលែក៖

ប្រទេសអុីរ៉ង់៖ កម្លាំងទាហានជើងទឹកអ៊ីរ៉ង់​អាចនិយាយបានថាខ្លាំងជាងគេបំផុតនៅក្នុងតំបន់​ ហើយពេលនេះអ៊ីរ៉ង់បន្ថែមសព្វាវុធជួយឲ្យក្រុមនាវាចម្បាំងរបស់អ៊ីរ៉ង់កាន់តែខ្លាំង​ជាងមុន។

អ៊ីរ៉ង់បានអភិវឌ្ឍ បំពាក់មីស៊ីលទៅលើនាវាចម្បាំងទាំងអស់ ដើម្បីជួយដល់កម្លាំងទាហានជើងទឹករបស់ប្រទេសនេះឲ្យកាន់តែខ្លាំងក្លាឡើង​ អាចទប់ទល់នឹងវាយប្រហារនៅលើដែនសមុទ្រ​ បានយ៉ាងល្អ ។ សកម្មភាពខាងលើ​ធ្វើឲ្យប្រទេសលោកខាងលិច កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងថែមទៀត ។

សារព័ត៌មានអ៊ីរ៉ង់ ​បានផ្សាយថា កម្លាំងទាហានជើងទឹកអ៊ីរ៉ង់​ បានប្រកាសថា ខ្លួនបានបំពាក់ប្រព័ន្ធបាញ់មីស៊ីល​ឈរត្រង់​ទៅលើនាវាចម្បាំងទាំងអស់ នៅក្នុងប្រទេសនេះ​។ ការបំពាក់មីស៊ីលខាងលើ​ គឺជាការបង្កើនសមត្ថភាព ​ធ្វើសឹកសង្គ្រាម​របស់ទាហានជើងទឹក​​​ជាមួយនឹងសព្វាវុធទំនើបៗទាន់សម័យ​។ រហូតមកដល់ពេលនេះ បណ្តានាវាចម្បាំងទាំងអស់ អ៊ីរ៉ង់អាចបំពាក់មីស៊ីល​ប្រឆាំងដែនអាកាស​ជាច្រើនប្រភេទ អាចទប់ទល់រាល់ការគំរាមកំហែង​វាយប្រហារ ទាំងពីលើដែនអាកាស​និងដែនគោក។ ​ជាមួយគ្នានេះ អ៊ីរ៉ង់ក៏អាចវាយបកវិញយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

ប្រព័ន្ធបាញ់មីស៊ីលនៅលើនាវាចម្បាំងរបស់អ៊ីរ៉ង់ មានពីរប្រភេទ គឺ «ក្តៅ និងត្រជាក់» ។ ប្រភេទក្តៅមាន​ន័យថា ​មីស៊ីលនឹងដំណើរការភ្លាមទាំងនៅបំពង់បាញ់។ ចំណែកប្រភេទត្រជាក់ មានន័យថា ​គឺប្រើប្រាស់សម្ពាធខ្យល់​រុញមីស៊ីល ចេញពីបំពង់បាញ់​ឡើងទៅលើ ក្នុងកម្ពស់សុវត្ថិភាព ទើបម៉ាស៊ីលមីស៊ីលដំណើរការ។ វិធីសាស្ត្របាញ់បែបនេះ ជាការពេញនិយមបំផុត​របស់រុស្ស៊ី​ ហើយវាមានសុវត្ថិភាពផងដែរ​ នៅពេលមានបញ្ហាកើតឡើង។

បើប្រៀបធៀប ការបាញ់ តាមប្រភេទក្តៅ និងត្រជាក់ ការបាញ់តាមបែបត្រជាក់ល្អជាង ដោយមិនត្រូវការប្រព័ន្ធស៊ូកម្តៅខ្ពស់ ​នៃបំពង់បាញ់ ក៏ដូចជា ការបាញ់តាមបែបក្តៅ ។ ប៉ុន្តែ​ការបាញ់តាមបែបត្រជាក់ គឺត្រូវតែមានបច្ចេកទេសខ្ពស់​ជាង ប្រសិបើម៉ាស៊ីមីស៊ីល មិនដំណើរ​ការ មីស៊ីលអាចធ្លាក់ចូលក្នុងបំពង់បាញ់វិញ ហើយក៏ជារឿងដ៏គ្រោះថ្នាក់​បំផុតផងដែរ។

នៅក្នុងជួកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ​កាំជ្រួចមីស៊ីល ​ Bavar 373 ​ត្រូវបានចាត់ទុកថាជាមីស៊ីលការពារដែនអាកាសដ៏ទំនើបបំផុតរបស់អីរ៉ង់ ​ហើយមីស៊ីលនេះប្រើប្រាស់វិធីសាស្ត្រត្រជាក់ ក្នុងការបាញ់ ​ដូចជា មីស៊ីលការពារ​ S-300 ​របស់រុស្ស៊ី​ ជាដើម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print