ដើម្បីបញ្ជប់វិវាទនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​សម្រេចលាលែងចេញពីតំណែង 

ចែករំលែក៖

វិវាទនយោបាយ​ឈានដល់មហាបាតុកម្មអូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ាក់​បណ្តាលឲ្យមានអ្នកស្លាប់និងរបួស​រាប់ពាន់នាក់ ។ ហេដ្ឋារចនាសម្ព័ន្ធវិញ ត្រូវបានបំផ្លាញ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ​ ។

ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Abdul Mahdi បានប្រកាសលាលែងចេញពីតំណែង  ក្នុងពេលដែល ក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល ក្លាយទៅជាអំពើហិង្សាទ្រង់ទ្រាយធំ។ មកទល់ពេលនេះមានមនុស្ស​៤០០នាក់ស្លាប់ ពាក់ព័ន្ធបាតុកម្ម។

នាយករដ្ឋមន្ត្រី​ Abdul Mahdi បានបញ្ជាក់កាលពីថ្ងៃទី​២៩ខែវិច្ឆិកាថា «ខ្ញុំបានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការឡើងទៅកាន់រដ្ឋសភាជាតិ​ ដើម្បីឲ្យសភាជ្រើសរើសបុគ្គលថ្មីមកជំនួសដឹកនាំប្រទេសជាតិ ជាបន្តទៀត​។

ការិយាល័យនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការសម្រេចខាងលើ​របស់ លោក​ Abdul Mahdi ក្រោយពេល​ មេដឹកនាំសាសនា​និកាយស៊ីអ៊ីន​លោក Al Sistani​ បានអំពាវនាវឲ្យផ្លាស់ប្តូរ​ថ្នាក់ដឹកនាំដើម្បីរំងាប់ រលកបាតុកម្មហិង្សានៅក្នុងប្រទេសនេហ។

នាយករដ្ឋមន្ត្រី​ Abdul Mahdi ឡើងកាន់តំណែងកាលពីខែតុលាឆ្នាំ​២០១៨ ហើយនៅរយៈពេលជាង​១ឆ្នាំទៀតទើបលោកអស់អាណត្តិ។ តាមគម្រោង សភា អ៊ីរ៉ាក់នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី​១ខែធ្នូ​ ដើម្បីកំណត់ពេលវេលា​ឲ្យនាយករដ្ឋមន្ត្រីចាកចេញក៏ដូចជា ជ្រើសរើសអ្នកថ្មីមកជំនួស​។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថា មានមនុស្ស ៤០០នាក់ស្លាប់ នៅក្នុងការប៉ះ​ទង្កិចដោយហិង្សា ​ដុតបំផ្លាញទីសាធារណៈ​ ។ ក្រុមបាតុករ​បានអំពាវនាវ ឲ្យ​​កែទម្រង់​ប្រព័ន្ធដឹកនាំ រំលាយរដ្ឋាភិបាល ជ្រើសរើសមេដឹកនាំថ្មី បញ្ចប់អំពើពុករលួយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print