ប្រទេសZambia ៖ អ្នកដំណើរជាង៤០នាក់នៅលើយន្តហោះធុនតូចមួយគ្រឿងភ័យយ៉ាងខ្លាំងក្រោយយន្តហោះរបស់ខ្លួនចុះចត ចំពេលភ្លៀងទឹកក ដំធំៗធ្វើឲ្យយន្តហោះ ត្រូវធ្លុះសុះស្ទើរទាំងទាំងស្រុង។
ក្នុងពេលដែលត្រៀមចុះចតយន្តហោះដឹកអ្នកដំណើរ៤១នាក់ត្រូវ រន្ទះបាញ់ចំ ហើយត្រូវភ្លៀងទឹកកក មានគ្រាប់ធំៗ ធ្លាក់ចុះយន្តហោះធ្វើឲ្យយន្តហោះត្រូវខ្ទេចខ្ទីទាំងស្រុង តែភពសំណាង យន្តហោះចុះចតដោយសុវត្ថិភាព។
ហេតុការខាងលើកើតឡើងពេលយន្តហោះដឹកអ្នកដំណើរធុនតូចប្រភេទ Havilland Dash 8-300 មានជើងហោះហើរ 9J-PZB (MSN 405) របស់ក្រុមហ៊ុនអាកាសចរណ៍ Proflight ពេលកំពុងតែបន្ទាបខ្លួនចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Kenneth Kaunda ក្នុងទីក្រុង Lusaka ប្រទេសZambia នៅវេលាម៉ោង១៥និង២០នាទីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាក់ស្តែងយន្តហោះរបស់ក្រុមហ៊ុន Proflight ដឹកអ្នកដំណើរ៤១នាក់ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kenneth Kaunda ក្នុងរដ្ឋធានី Lusaka ក៏ត្រូវរន្ទះបាញ់ចំ និងភ្លៀងដុំទឹកកក ។ អ្នកដំណើរនៅខាងក្នុងយន្តហោះបានឲ្យដឹងថា ពួកគាត់បារម្ភយ៉ាងខ្លាំង ដោយដុំទឹកកកធំធ្លាក់ចំយន្តហោះ លាន់ឮស៊ូយ៉ាងខ្លាំង ។ គ្មានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើនោះឡើយ។
កាលពីដើមឆ្នាំ២០១៩នេះ យន្តហោះ Airbus A380-841 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines មានលេខហោះហើ B-6140ក៏ជួបហេតុការដូចគ្នានេះដែរ គឺភ្លៀងទឹកកកពេលហោះហើរពិទីក្រុងក្វាងចូវទៅកាន់ទីក្រុងប៉េកាំង ៕
ដោយ៖ មែវ សាធី