គោមេផ្អើលជល់និងជាន់រហូតដាច់ខ្យល់ស្លាប់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺះបុរសចំណាស់ម្នាក់បានស្លាប់គួរអោយអាសូរបន្ទាប់ពីគោមេដែលមានកូនមួយក្បាលជល់ហើយជាន់រហូតដលស្លាប់ខណះបុរសរងគ្រោះកាន់ធុងដើរទៅរកបាច​ត្រី។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ហេតុការដ៏កម្រនេះកើតឡើងកាលពី
ថ្ងៃច័ន្ទ៦កេីត​ខែមិគសិរឆ្នាំកុរឯកស័ក ព.ស២៥៦៣
ត្រូវថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៤និង០៥នាទី ស្ថិតក្នុងភូមិដំបងវិញឃុំសង្កែសាទបស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះម៉ៅ ហេង ភេទប្រុសអាយុ៦១ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលេី។

ប្រភពពីក្រុមគ្រួសារបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានកាន់ធុងប៉េត្រូទៅរកប៉ាចត្រីនៅខាងក្រោយផ្ទះរបស់ អ្នកភូមិមួយរូប(ឈ្មោះជួន នាង) ពេលដេីរដល់ចំណុចកេីតហេតុក៏មានគោញីកូនតូចមួយដែលម្ចាស់វាចងនៅក្នុងស្រែក៏បានស្ទុះមកជល់និងជាន់ទៅលេីជនរងគ្រោះបណ្ដាលឲរងរបួសយ៉ាងធ្ងន់។

ប្រភពបន្តថាក្រោយកើតហេតុក្រុមគ្រួសានិងអ្នកភូមិបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យតែជាអកុសលជនរងគ្រោះបានស្លាប់បន្ទាប់ពីលេីកដាក់លើគោយន្ដបំរុងដឹកយកទៅពេទ្យ។

ករណីដោយកម្រនេះសមត្ថកិច្ចជំនាញនិងនគរបាលប៉ុស្តិសង្កែសាទបបានអនុវត្តន៍ត្រួតពិនិត្យតាមនិតិវិធី និងបានប្រគល់សពអោយក្រុមគ្រួសារទទួលរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយពេលបំពេញបែបបទតាមនីតិវិធីរួចមក៕សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print