អ្នកបើកបរគោយន្តមិនគោរពសិទ្ធិអទិភាព បុកប៉ះស្ត្រីបើកម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ស្ត្រីម្នាក់កំពុងបើកបរម៉ូតូស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគោយន្តកន្ត្រៃ មុតដែក​ចំត្រង់ដើមដោះខាងស្តាំបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ដែលអះអាងថាអ្នកបើកបរគោយន្តមិនព្រមគោរព​សិទ្ធិអទិភាព ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩៖១៩នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតនៅក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានធ្វើកំណត់ហេតុឲ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ស្វាត អួយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ (គ្មានរបួស) បើកបរតាមផ្លូវលំពីលិចបត់ទៅត្បូងលើផ្លូវជាតិលេខ៦៨ និងឈ្មោះស្ត្រីរងគ្រោះឈ្មោះ ហ៊ាន ណៃ ភេទស្រី អាយុ៤៧ឆ្នាំ បើកបរម៉ូតូហុងដាឌ្រីម រស់នៅភូមិគោកគ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្ដរមានជ័យ (ពាក់មួកសុវត្ថិភាព) បើកបរពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុបានបុកប៉ះនឹងដៃគោយន្តកន្ត្រៃខាងឆ្វេង ធ្វើឲ្យដួលមុតចំដើមដោះខាងស្ដាំ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

តាមកំណត់ហេតុសមត្ថកិច្ចអះអាងថា មូលហេតុអ្នកគោយន្តកន្ត្រៃបើកបរមិនគោរពសិទ្ធិអាទិភាព ។ ចំពោះ វត្ថុ​តាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍កូនក្រៀលដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print