តារាល្បីៗលេចមុខសម្ពោធហាង ជេក ឃុន ថ្មីនៅសំរោងអណ្តែត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀង ប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធជាផ្លូវការហាងជេក ឃុនព្រិល ថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែត។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ 

ក្រៅពីបង្ហាញវត្តមានសិល្បករជាច្រើនក៏បានឡើងបកស្រាយបទចម្រៀងជាច្រើនបទបន្តបន្ទាប់ផងដែរ។ សិល្បករមានដូចជា កញ្ញា សុខ មុនីរក្សា លោក ជ័យ សុវ៉ាត លោក ភី ថាត់ លោក ប៉ែន សារ៉ាវ កញ្ញា ហេង ស្រីពេជ្រ លោកឃីង សាន់ កញ្ញា វ៉ាន់ នីតា និងសិល្បករជាច្រើនរូបទៀត។ លោក យ៉េប រ៉ូហ្វាត ជំនួយការផ្ទាល់ថៅកែហាង និងជាអ្នកផលិតកម្មវិធីសិល្បៈបានលើកឡើងថា ទីតាំងថ្មីដែលហាងបើកដំណើរការនៅពេលនេះមានទីតាំងធំទូលាយជាងមុន ជំនួសហាងចាស់នាតំបន់ផ្សារដើមថ្កូវ។

លោកថា ហាងនេះអាចទទួលភ្ញៀវបានគ្រប់កម្រិតប្រមាណ៥០តុ មានទទួលបម្រើអាហារថ្ងៃត្រង់ និងគ្រឿងក្លែមពេលល្ងាចដល់រាត្រី។ លោកថាសិល្បករដែលបង្ហាញវត្តមាននៅថ្ងៃនេះក៏ជាតារាចម្រៀងផ្ទាល់ប្រចាំហាងផងដែរ ដែលហាងមាក្រុមតន្ត្រីសម្រាប់កំដរអារម្មណ៍ភ្ញៀវផងដែរ។ លោកថាទាំងទីតាំងហាង អាហារមានឱជារស នៅជិតតំបន់ប្រជុំជន និងប្រមូលផ្តុំដោយតារាចម្រៀងប្រុសស្រីល្បីឈ្មោះ ប្រាកដណាស់ថានឹងទទួលបានការគាំទ្រច្រើនពីអតិថិជន។ 

លោកថាសម្រាប់ភ្ញៀវប្រចាំកន្លងមកដែលធ្លាប់ទទួលទានអាហារ និងស្តាប់កម្សាន្តតន្ត្រីកន្លងមកពេលនេះអាចទទួលបានអារម្មណ៍ស្រស់ស្រាយទ្វេឡើងព្រោះតែជាទីតាំងថ្មីធំទូលាយ អំណោយផលជាងមុន៕ ដោយ វឌ្ឍនា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print