ប្រកាសចូលកាន់មុខតំណែងថ្មី លោកស៉ី សួនឡើងជាអភិបាលរង នៃគណៈអភិបាលខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្មី លោកស៉ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត ពីរមុនអតីត:អភិបាលស្រុកសៀមប៉ាង ត្រូវបានដកមករងចាំការងារអស់ជាច្រើនខែកនកលងមក ការទន្ទឹងរងចាំរបស់លោកត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រកាសឲ្យឡើងមុខងារជាអភិបាលរងខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីរឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ជាច្រើនរូប អញ្ចើញចូលរួមផងដែរ។

យោងតាមអនុក្រិតលេខ ១២១៥ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចតែងតាំងលោក ស៊ី សួន មានឋានន្តរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួចមក លោក ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្តដែលទើបបានតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្ត លោកនឹងខិតខំធ្វើបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងយកចិត្តទុកដាក់អនុវត្តន៍ នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានខ្ជប់ខ្ចួន។

លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងយោងតាមច្បាប់របស់ក្រសួងមហាផ្ទៃ បានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក ស៊ី សួន អតីតៈអភិបាលស្រុកសៀមប៉ាង ឲ្យទទួលមុខតំណែងថ្មី ជាអភិបាលរងខេត្តនៃគណៈអភិបាលខេត្ត យោងទៅតាមសមត្ថភាព និងបទពិសោធន៍យ៉ាងច្រើនក្នុងការបំពេញការងារ នៅមូលដ្ឋានកន្លងមក។

លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលរងខេត្តថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹងសមត្ថភាពនិងបទពិសោធន៍ការងាររបស់ខ្លួន ជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវនិងខ្ជប់ខ្ជួនតាមការប្តេជ្ញាចិត្ត។

មិនតែប៉ុណ្ណោះ អភិបាលរងខេត្តថ្មីត្រូវបន្តចូលរួមដឹកនាំគាំទ្រ អភិវឌ្ឍន៍ រដ្ឋបាលខេត្តឲ្យកាន់តែមានភាពល្អប្រសើនឹងរីកចំរើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ព្រមទាំងចូលរួមក្នុងការ ការពារសុខសន្តិភាពដែលយើងទទួលបានដោយកម្រ និងលំបាកដែលមាននៅពេលបច្ចុប្បន្ន ៕ ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print