ការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាច ជាការបង្ខំឲ្យតំបន់អាស៊ានបង្កើនការចំណាយសម្រាប់ការពារជាតិ

ចែករំលែក៖

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសក្នុងតំបន់អាស៊ានបានបង្កើនការចំណាយសម្រាប់ការពារជាតិ ក្រោយពេលដែលប្រទេសមហាអំណាច ក្នុងនោះមានអាមេរិក ចិន ប្រជែងឥទ្ថិពលនៅក្នុងតំបន់នេះ​ ។

ថ្មីៗនេះ វៀតណាមបានប្រកាសសៀវភៅសការពារជាតិ ដែលមានទឹកប្រាក់កើនឡើង ហើយពេល នេះដែរ ម៉ាឡេស៊ី​បានចេញសៀវភៅស ការពារជាតិជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រ​ ។

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក​ Mohamad Sabu ​មានប្រសាសន៍ទៅកាន់សភា​ម៉ាឡេស៊ីថា ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរដែលម៉ាឡេស៊ីកំពុងតែប្រឈមមុខជាច្រើនទសវត្សរ៍កន្លងមក គឺការគំរាមកំហែង​វាយប្រហារពីក្រុមខ្មាន់​កាំភ្លើង​អ៊ីស្លាម វិវាទដែន​សមុទ្រចិនខាងត្បូង និង​ ភេរវកម្មបណ្តាញជាដើម។

សៀវភៅសការពារជាតិ​របស់ម៉ាឡេស៊ី មាន ៩០ទំព័រ ដែលបានសភាអនុម័តកាលពីថ្ងៃទី​២ខែធ្នូ ។ រដ្ឋមន្ត្រីការពារជាតិMohamad Sabu ​បានលើកឡើងថា គោលដៅ​នៃសៀវភៅខាងលើ គឺអាចជួយដល់ពលរដ្ឋ ក្នុងការចូលរួម ពិភាក្សា ស្តីពីសយុទ្ធសាស្ត្រ​ការពារជាតិ​ កាន់តែមានប្រសិទ្ធិភាព។ ខ្លឹមសារក្នុងសៀវភៅស រស់ហ្វីលីពីន មិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ ដោយទើបតែផ្ញើទៅកាន់ក្រុមតំណាងរាស្ត្រ ត្រួតពិនិត្យ​។

សារព័ត៌មាន​ Straitstimes ​បានដកស្រង់សម្តីលោក​ Mohamad Sabu ​ បានលើកឡើងថា​ បើទោះបី​អាមេរិក និងចិន​នៅតែរក្សា​កិច្ចសហប្រតិបត្តិការស្វែងរកដំណោះស្រាយពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ​ប៉ុន្តែក្នុងពេលអនាគត់ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ អាចនឹងប្រកួតប្រជែងគ្នាក្នុងវិស័យជាច្រើនទៀត​។

លោក​ Mohamad Sabu ​បន្តទៀតថា សង្គ្រាម ពាណិជ្ជកម្ម ពន្ធដា​រវាងប្រទេសទាំងពីរ នៅតែបង្កើនកម្តៅដដែល ហើយប្រទេសទាំងពីរនៅប្រឈមមុខ បញ្ហាសំខាន់ៗជាច្រើនទៀត ក្នុងនោះមានដែនសមុទ្រ ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ជាដើម​។

សៀវភៅស ការពារជាតិ បានកំណត់ទិសដៅ​១០ឆ្នាំសម្រាប់កម្លាំង ទាហានម៉ាឡេស៊ី ​។ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Saifuddin Abdullahបានលើកឡើងថា កម្លាំងទាហានជើងទឹកប្រទេសនេះចាំបាច់ត្រូវតែ អភិវឌ្ឍន៍ធ្វើឲ្យទំនើប ដោយសង្គ្រាមនៅលើដែនសមុទ្រអាចផ្ទុះឡើងគ្រប់ពេលវេលា​។​

ម៉ាឡេស៊ី ជាច្រើនឆ្នាំកន្លងមក មានមូលនិធិការពារជាតិតិចជាងប្រទេសជិតខាងក្នុងតំបន់  ដូចជា សិង្ហបុរី​ និងឥណ្ឌូនេស៊ី។ មូលនិធិឆ្នាំ២០២០ របស់ម៉ាឡេស៊ី មានតែ​៣,៤ពាន់លានដុល្លារតែប៉ុណ្ណោះ មិនស្មើ១ភាគ៣នៃ​មូលនិធិការពារជាតិរបស់សិង្ហបុរី​ដែលមានដល់ទៅ​១១,៤ពាន់លានដុល្លារ ។ ចំណែកថៃ ក៏មាន ៧,២៣ពានលានដុល្លារ ជាមួយគ្នានោះវៀតណាម​ក៏មាន ប្រាក់ចំណាយសម្រាប់ការពារជាង​៧,៥ពាន់លានដុល្លារផងដែរ​។

នៅក្នុងឆ្នាំ​២០១៩នេះ​ម៉ាឡេស៊ីបានពិភាក្សាជាមួយ​៦ប្រទេស ក្នុងនោះមាន ចិន​ រុស្ស៊ី ឥណ្ឌា ​ប៉ាគីស្ថាន​ តួកគី អ៊ីរ៉ង់​ ក្នុងការទិញអាវុធ ។ម៉ាឡេស៊ីមានគម្រោងទិញយន្តហោះចម្បាំង​៣៦គ្រឿង មានតម្លៃរាប់ពាន់លានដុល្លារនៅឆ្នាំ ២០២០​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print