លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់របៀបរៀបរយ​សាធារណៈ

ចែករំលែក៖

​ភ្នំពេញ​៖ មន្ត្រីសង្កត់ភ្នំពេញថ្មី បាន​ឲ្យ​ដឹង​ថា ដោយអនុវត្ត​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៨ អាជ្ញាធរ​សង្កាត់ភ្នំពេញថ្មី​ បាន​បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​ចំនួន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់ទុកជា​ផ្លូវ​អាទិភាព និង​គំរូ​មុនគេ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ឲ្យ​បាន​ល្អ​ប្រសើរ ។
មន្ត្រី​ដដែល​បាន​បន្ត​ថា ផ្លូវ​គំរូ​អាទិភាព​ចំនួន​​៦ខ្សែ​​​ក្នុងនោះមាន ផ្លូវលេខ១០១៩ ផ្លូវ១៩៨៦ផ្លូវ១០០៣ផ្លូវ១៩២៨ផ្លវ១០០៧ និងផ្លូវលេខ៥៩៨។ ជាក់ស្តែងព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩នេះអាជ្ញាធរ័សង្កាត់ភ្នំពេញថ្មីចុះរៀបចាំតាមបណ្តោយផ្លូវ១០១៩ស្ថិតនៅភូមិភ្នំពេញថ្មីក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីដឹកនាំដោយ​លោកល័ក្ខណ្ឌដូរចៅសង្កាត់រង។
ក្នុង​នោះ​រដ្ឋបាល​សង្កាត់បាន​បន្ត​ធ្វើការ​ប្រកាសផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ចត​អោយ​ផុត​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ផ្លូវ​សំរាប់​ថ្មើរជើង ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ត្រូវ​លក់​តាម​គំនូស​ដែល​រដ្ឋបាល​សង្កាត់ បាន​កំណត់​ជូន និង​រក្សារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណ​ភាព​៕

...

ដោយ៖ ច័ន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print