តស៊ូខ្លាំងមុនពេល តារាប្រុស សន ពិសិដ្ឋ ទទួលបាន ពានកិត្តិយសពីមហោស្រពភាពយន្តជាតិ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសសាច់ដុំធំ សន ពិសិដ្ឋ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិលើកទី៦ ក្រោយពីតារារូបនេះទទួលបានពានកិត្តិយសតួសម្តែងបុរស។ មុនពេលទទួលបានភាពលេចធ្លោរនេះតារារូបនេះទម្លាយថាលោកធ្លាប់ឆ្លងកាត់ការតស៊ូជាច្រើនលើវិថីសិល្បៈមួយនេះ។ 

​លោក សន ពិសិដ្ឋ ជា​តួ​ឯក​ប្រុសក្នុងរឿង “នាឡិកាដាស់វិញ្ញាណ”​ ​ ​ទទួលបាន​ពាន​​​ក្នុង​នាម​ជា​តារា​សម្ដែង​ប្រុស​ឆ្នើម​ត្រឹម​មួយ​ប៉ប្រិចភ្នែក។ នៅមានស្នាដៃថ្មីចាស់ជាច្រើនដែលតារាប្រុសវ័យជាង៣០ឆ្នាំរូបនេះកំពុងក្តាប់បាន ប៉ុន្តែលទ្ធផលនេះមិនមែនទទួលបានមកដោយចៃដន្យនោះទេ។ តារា​សម្តែង ជំនាន់​ក្រោយ​ម្នាក់​នេះ​ហក់​មក​កាន់​តំណែង​ធំ​ៗ​ក្នុង​ខ្សែ​ភាពយន្ត​បន្ត​បន្ទាប់​គិត​ត្រឹម​រយៈ​ប្រមាណ​២​ខែ​ចុង​ក្រោយ ប៉ុន្តែ​មុន​មក​ដល់​ចំណុច​នេះ លោក​ត្រឹម​ជា​បុគ្គលិក​តូច​តាច​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ។

លោក សន ពិសិដ្ឋ បញ្ជាក់ថាលោកបាន​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ ២០១៦ តាម​រយៈ​ការ​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​។ តារាសម្តែងមានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺដែលមានជីវភាពលំបាករូបនេះលើកឡើងថា ចាប់​ផ្ដើម​ថ្មី​ថ្មោង មិន​សូវ​មាន​គេ​ស្គាល់ មានការងារតិចតួម ព្រម​ទាំង​ខ្វះ​បទ​ពិសោធន៍ ពិសិដ្ឋ ប្រាប់​ថា កាល​នោះ លោក​បាន​ថត​ត្រឹម​តួ រាយរងប៉ុណ្ណោះ។ មុនពេលប្រឡូកសិល្បៈ ​ ​មក​ភ្នំពេញដំបូងលោកគឺជាបុគ្គលិក​លក់​តូច​តាច រួម​ទាំង​ធ្លាប់​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រផងដែររួមទាំងកិច្ចការងារតូចៗជាច្រើនដែលសុច្ចរិតហើយអាចរកប្រាក់កម្រៃបានទោះតិចតួចក៏ដោយ។ 

លោកលើកឡើងថាជា បន្ត​បន្ទាប់ លោក​ក៏​បាន​គេ​ស្គាល់​បន្តិច​ម្ដង​ៗ និង​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន ដោយ​បច្ចុប្បន្ន​លោក​បាន​ចោល​ការងារ​ឯកជន​ពី​មុន​ទាំង​ស្រុង។

ក្នុងភាពយន្តទាំងនោះមានដូចជា ​រឿង “ចៅ​ធុង ចៅ​សាញ់” នេះ​ឬ​ជីវិត” មិត្ត​ឬស្យា” សម្បថ”  “នាឡិកា” និង” អាគម​ស្បែក​ដាច”ជាដើម។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តារា​ប្រុស​សម្បុរ​ស្រអែម​រូប​នេះ ក៏​កញ្ឆក់​បាន​តំណែង​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​ទៀត​រឿង “នាឡិកា​ដាស់​វិញ្ញាណ” របស់​ផលិតកម្ម LD Picture។ ក្រៅពីគ្រោង​នឹង​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦​ប្រទេស​ទៀត គឺ​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និង​ប្រុយណេ  ភាពយន្តនេះក៏រុញច្រានឲ្យលោកទទួលបានឱកាសកាន់ពានកិត្តិយសពីមហោស្រពភាពយន្តជាតិលើកទី៦នេះផងដែរ។ លោកថានេះគឺជាមោទភាពដែលលោកទទួលបានក្រោយពីការខិតខំតស៊ូច្រើនក្នុងជីវិត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print