ខ្មាន់កាំភ្លើងបាញ់បោះអនាធិបតេយ្យ ជានគរបាលប៉ុស្តិ៍បឹងសាឡាង បញ្ជូនខ្លួនទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ  កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងម្នាក់ញៀនថ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវពលរដ្ឋម្នាក់១គ្រាប់ចំខ្នងរបួស កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ ។

ជនដៃដល់មាន ឈ្មោះ សុង វិសិដ្ឋ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាង និងមានផ្ទុកដោយសារជាតិញៀន ។

យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនសាកសួរបញ្ចប់នីតិវិធីរួច កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីនគបាលរូបនេះ បានប្រើប្រាស់អាវុធវែងប្រភេទ AK47 បាញ់ជាច្រើនគ្រាប់បណ្តាលឲ្យ១គ្រាប់ត្រូវចំខ្នងរងរបួសពលរដ្ឋស៉ីវិលម្នាក់ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួល​គោក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងចិញ្ចឹមឆ្កែ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print