ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិកាតដឹកនាំដោយលោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យ កងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ កំលាំងអន្តរាគមន៍ចល័ត ពិសេស របស់កងរាជអាវុធហត្ថខេត្ត ចុះព័ទ្ធចាប់ មុខសញ្ញាចែក ចាយប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម ,ចោរកម្ម និង លួច រហូតឈានដល់ឃាត់បានជនសង្ស័យចំនួន៤នាក់និងចាប់យកវត្ថុតាង នាំយកមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានធ្វើឡើងនៅវេលា ម៉ោងប្រមាណ ២២ និង ០០នាទី ថ្ងៃទី ២ មករា ២០១៦ នៅម្តុំវត្តចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជិតសាលា ។
លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានធ្វើ ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមនិងការចាប់យកវត្ថុតាងរួមមាន៖ ដាវសាំ ម៉ូរ៉ៃចំនួន ៥ដើម ,ស្នារតេស ១ដើម, កាំបិត ២ដើម,ទូរស័ព្ទចំនួន៥គ្រឿង,ថ្នាំ ២កញ្ចប់ ព្រមទាំងឧបករណ៍វិចខ្ចប់សំរាប់លក់និងប្រើ ប្រាស់មួយចំនួនធំ ទីតាំងខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពយូរមក ហើយនិងមាន ការបង្ក្រាបជាច្រើនដងដែរ ប៉ុន្តែហាក់ដូចជា ចេះតែកើតឡើងវិញ ដដែល ការចុះបង្ក្រាបម្តងៗប្រឈមនិងគ្រោះថ្នាក់ណាស់ ដោយសាតែក្រុមនេះ មានការតតាំងជាមួយសមត្ថកិច្ចដោយ ប្រើប្រាស់ដាវ ស្នារតេស និងកាំបិតជាអាវុធក្នុងការតតាំងផងដែរលោកបានបញ្ជាក់ទៀតថា គ្រឿងញៀនទាំងនេះភាគច្រើនពួកគេតែងតែយកទៅលាក់នៅក្នុងព្រៃដើម្បីបិតបាំងភ្នែកសមត្ថកិច្ច ពួកនេះសុទ្ធសឹងតែជាមុខសញ្ញាចែកចាយប្រើប្រាសយ៉ាងសកម្ម ,ចោរកម្ម និង លួចទៀតផងនេះ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយពីធ្វើការបង្ក្រាបនិងសួរនាំរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានធ្វើការកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅតុលាការនៅថ្ងៃទី០២ខែមករាឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី៕ប៊ុន រិទ្ធី