ភ្លើងក្បែរចង្រ្កាន បំផ្លាញផ្ទះឈើកសិករមួយខ្នង ទឹកភ្នែកទាំងកណ្តាលយប់

ចែករំលែក៖

ខេត្តកំពង់ធំ: អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ដោយ​សារតែម្ចាស់ផ្ទះធ្វេសប្រហែសមិនពន្លត់ភ្លងចង្រ្កានមុនពេលចូលដំណេក ។

ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ៩កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់។

 

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះនេះជាកម្មសិទ្ធិរបស់ ឈ្មោះ ជា ទោម ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើជា ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ មានទំហំ១០មx៦ម ត្រូវភ្លើងបំផ្លាញទាំងស្រុង បណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដោយភ្លើងចង្រ្កានក្រោយដាំបាយពីលា្ងចមិនបានពន្លត់ឲ្យត្រឹមត្រូវ។

ប្រភពដដែលបានបន្តទៀតថា ក្នុងករណីនេះបណ្តាលឲ្យខូចខាតមាន ផ្ទះមួយខ្នងទាំងស្រុងទំហំ១០ម៉ែត្រគុណ​៦ម៉ែត្រ ទូរទស្សន៍ចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង កង់ចំនួន១គ្រឿង រទេះកង់ឡានចំនួន១ គ្រឿង ស្រូវចំនួន៥០ថាំង ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។ 

ក្រោយមានឧបទ្ទវហេតុនេះកើតឡើង គេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ហើយបានប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្តស្មើនិង៤ម៉ែត្រ គូប ទើបភ្លើងរលត់ទាំងស្រុង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print