សមត្ថកិច្ចប្រកាសរកម្ចាស់មធ្យោបាយជិះឆក់ខ្សែដៃពីនារីម្នាក់ ផ្តួលម៉ូតូចោលរត់យករួចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែដៃពីនារីម្នាក់បានសម្រេច ជិះរត់គេចខ្លួនក៏ប្រទះជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ដេញតាមចាប់ប្រផាប់ចាប់ប្រភីង រហូតជនសង្ស័យភ័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូសម្រាប់ធ្វើសកម្មភាព និងខ្សែដៃរបស់ជនរងគ្រោះ ។

យោងតាមមន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសជូនដំណឹងដល់ជនរងគ្រោះមិនស្គាលអត្តសញ្ញាណ ដែលត្រូវចោរឆក់នៅម្ដុំផ្សារ TK ស្ថិតក្នុងង្កាត់បឹងកក់ទី១ ខណ្ឌទួល​គោក កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មកទទួលយកខ្សែដៃមួយខ្សែរបស់គាត់វិញ ។

ប្រភពដដែលបន្តថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានជិះល្បាតការពារសុវត្ថិភាពជូនប្រជាពល​រដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថា​ហេតុ លុះជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូ ពេលនោះជនសង្ស័យឃើញសមត្ថកិច្ចក៏ភ័យបានបើកម៉ូតូគេចខ្លួន ទើបកម្លាំងធ្វើការប្រដេញចាប់ប្រផាប់ប្រភីងរហូតជនសង្ស័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូសម្រាប់ធ្វើសកម្មភាព និងខ្សែដៃរបស់ជនរងគ្រោះ ។

អាស្រ័យហេតុនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ជនរងគ្រោះក្នុងហេតុការណ៍នេះ មកទទួលយកខ្សែដៃវិញ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។

បច្ចុប្បន្ន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ​កំពុងសហការគ្នាស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print