អត្ថន័យ ​លោក គីម ជុងអ៊ុន មេ​ដឹកនាំកូរ៉េខាងជើងជិះសេះសឡើងភ្នំពិសិដ្ឋ ​

ចែករំលែក៖

សកម្មភាពបង្កប់អត្ថន័យ​និងជាសារសំខាន់របស់មេដឹកនាំ គីម ជុងអ៊ុនមេ​ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន​​ បានជិះសេះស ឡើងភ្នំពិសិដ្ឋ ​ក្រោយពេលកូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃទី​៤ ខែធ្នូថា នឹងកោះប្រជុំ ថ្នាក់ដឹកនាំសំខាន់នៅក្នុងបក្សកាន់អំណាចកូរ៉េខាងជើង​។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើរបស់កូរ៉េខាងជើង ជាសញ្ញា នៃការត្រៀមលក្ខណៈ ទប់ទល់ ជាមួយចេតនាអាក្រក់ពីខាងក្រៅ។

កន្លងមកថ្មីៗឧបការី​ទទួលបន្ទុក បញ្ហាកូរ៉េខាងជើង លោក​ Stephen Biugun ​បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ​នឹងមិនបោះបង់​កិច្ចពិភាក្សា​ជាមួយទីក្រុងព្យុងយ៉ាងនោះឡើយ ។  ចំណែកការកំណត់​ពេលវេលាចុងក្រោយនៅចុងខែធ្នូ នេះ ត្រូវបានរដ្ឋាភិបាលអាមេរិកចាត់ទុកថាជា​«ក្លែងក្លាយ»​ហើយព្រមានថា កូរ៉េខាងជើង និងធ្លាក់ចូលក្នុងកំហុសយ៉ាងធ្ងន់​​ប្រសិនបើបោះបង់​កិច្ចពិភាក្សា និងមានសកម្មភាព​ឌឺដង់នោះ ។ ចំណែកភាគីកូរ៉េខាងជើងវិញ​បានចោទប្រកាន់អាមេរិក ថាមានចេតនា ពន្យាពេលវេលាតែប៉ុណ្ណោះ មិនមានបំណងពិភាក្សាជាមួយកូរ៉េខាងជើង ដោយស្មោះនោះឡើយ​។

កាលពីថ្ងៃទី​៤ ខែធ្នូ​ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជិះសេះសឡើងទៅលើកំពូលភ្នំដ៏ពិសិទ្ធិបំផុតនៅក្នុងប្រទេសនេះគឺភ្នំ​ Paektu ​ រួមជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ។ រូបភាពស្តីពីការជិះសេះសខាងលើ​ត្រូវបានសារព័ត៌មាន​ KCNA ​ផ្សព្វផ្សាយជាសាធារណៈ​ នៅថ្ងៃទី​៤ខែធ្នូ​។

នេះជាលើកទីពីរហើយ ដែលមេដឹកនាំគីម ជុងអ៊ុនឡើងទៅកាន់ភ្នំពិសិទ្ធិនេះ។ដំណើរទស្សនកិច្ចនោះធ្វើឡើង​ក្នុងពេលដែល​ ទីក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោន​ដាក់គំនាបគ្នាទៅវិញទៅមក​​  ឲ្យមានការបន្ធូបន្ថយ ដើម្បីឈានដល់កិច្ចពិភាក្សាបញ្ចប់កម្មវិធីបរមាណូ ។ កូរ៉េខាងជើង បានដាក់ឱសានវាទ ចុងឆ្នាំ​២០១៩នេះ​ ហើយពេលវេលាក៏ជិតអស់ហើយ។

កាលពីដើមខែមេសា លោកគីម ជុងអ៊ុន ​បាននិយាយថា​លោកបានកំណត់ពេលវេលាចុងក្រោយបង្អស់ ដើម្បីពិភាក្សាគឺនៅចុងខែធ្នូខាងមុខនេះ​។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ប្រសិនបើអាមេរិកមិនផ្លាសប្តរូឥរិយាបទ​​ លោកនឹងមានផ្លូវដើរផ្សេងទៀត ។

កាលពីខែតុលាកន្លងមក មេដឹកនាំ គីមជុងអ៊ុន បានទស្សនកិច្ចទៅកាន់ភ្នំ​Paektu ​ហើយដំណើរទស្សនកិច្ចទៅកាន់តំបន់ពិសិទ្ធិគឺជាសារ សំខាន់មួយជូនដល់អាមេរិក ពាក់ព័ន្ធនិងកម្មវិធីបរមាណូ

ចមណែកសារព័ត៌មាន​​Rodong Sinmum ​បានបង្ហោះរូបភាព មេដឹកនាំ គីម ជុងអ៊ុន​និងភរិយា ញញឹម រីករាយ ពេលឆ្លងកាត់ ព្រិលស នៅលើកំពូលភ្នំយ៉ាងស្រស់ស្អាត​។ នៅជើងភ្នំនោះមាន សណ្ឋាគារ​  មានទីតាំងពាណិជ្ជកម្ម វប្បធម៌ និងសុខាភិបាល​។

ជាមួយគ្នានេះមេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវដល់អាមេរិក ឲ្យលុបចោលទណ្ឌកម្មសេដ្ឋកិច្ច​ ដើម្បីពិភាក្សាឈានទៅរកការរំសាយអាវុធបរមាណូ ទាំងស្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print