ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារលោកព្រឹន្ទបាលទោ ឡុង វុន្ថា ដែលរងគ្រោះដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ សន្លប់មិនដឹងខ្លួនរយៈពេល៩ថ្ងៃ និងបានវះកាត់២លើករួចមកហើយ។
លោកព្រឹន្ទបាលទោ ឡុង វុន្ថា បានរងគ្រោះថ្នាក់ នៅពេលលោក និងក្រុមការងារចុះបំពេញភារកិច្ចបង្ក្រាបក្មេងទំនើងវាយតប់គ្នា ក្នុងភូមិសាសន៍ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។
អំណោយមនុស្សធម៌ ដែលត្រូវផ្តល់ជូនគ្រួសារលោកព្រឹន្ទបាលទោ ឡុង វុន្ថា នាពេលនោះមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីសម្រាកទុក្ខលំបាក និងប្រើប្រាស់ក្នុងព្យាបាលជំងឺ ៕