ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងប្រជាការពារចាប់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបន្ទាប់ពីរូបគេបានធ្វើសកម្មភាពចូលលួចយកទូរស័ព្ទដៃដែលម្ចាស់គេកំពង់សាកថ្ម។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីីថ្ងៃទី០៣ខែមករា ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ១០ផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សុខុន វីផា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។ចំណែដើមបណ្តឹងមានឈ្មោះ សុខុន បញ្ញា ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅផ្ទះជាមួយគ្នាហើយត្រូវជាពួរបស់ជនសង្ស័យ។
តាមការអោយដឹងពីបុរសដើមបណ្តឹងបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានយកទូរស័ព្ទ១គ្រឿម៉ាកសាំសុងS3 (អេសស្រីុ) ដាក់សាកថ្មហើយគាត់ក៍ដេកលក់ពេលនោះជនសង្ស័ យត្រូូវជាក្មួយ បានដើមកក៍យកទូរស័ព្ទនោះភ្លាមនោះប្អូនរបស់ជនសង្ស័យឃើញបានប្រាប់ដនរងគ្រោះហើយគាត់ក៍ស្រែកឆោឡោថាមានចោរលួចទូរស័ព្ទពេលនោះក៍មានកំលាំងប្រជាការពារនៅម្តុំនោះដេញចាប់បានតែម្តងហើយប្រគល់អោយសមត្ថកិច្ចប៉ុស្តិនគរបាលទឹកថ្លា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានលួចយកទូរស័ព្ទរបស់ពួដែលជាដើមបណ្តឹងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕
ដោយ៖ តុង សីហា