និយាយទូរស័ព្ទចប់! ធ្វើអត្តឃាតបានសម្រេចនៅសំយាបរោងចាំចំការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លោះស្រុកចំការម្នាក់សម្រេចបញ្ចប់ជីវិតនៅសំយាបរោងចាំចំការ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានដាក់ការសង្ស័យអាចជាករណីមានវិប្រត្តស្នេហា ព្រោះបានកើតឡើងបន្ទាប់ពីលឺសម្លេងនិយាយទូរស័ព្ទជាមួយមនុស្សស្រី ។

ហេតុការណ៍ករណីអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង៣៥នាទី យប់ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅសម្យាបរោងចាំចំការមួយកន្លែង ត្រង់ចំណុចអូរទី១ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញឹម ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅត្រង់ចំណុចខាងលើ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានយកខ្សែចំណងដែលគេចងមាត់ការ៉ុង ចងព្យាកទៅនឹងសំយាបរោងស្នាក់នៅចាំចំការ បណ្ដាលឲ្យស្លាប់យ៉ាងអាហោចអាធ័ម បន្ទាប់សមត្ថកិច្ចជំនាញសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជនរងគ្រោះអាចពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ហើយអាចជាករណីមានវិប្រត្តស្នេហា ព្រោះមុនកើតហេតុគេលឺសម្លេងនិយាយទូរស័ព្ទជាមួយមនុស្សស្រី សាកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print