យុវជនម្នាក់បើកម៉ូតូបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង៤៥នាទីយប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចក្រុមទី៧ ភូមិឡកបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកបើកម៉ូតូមានឈ្មោះ ចិន សៅប៊ុនហាក់ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ មានមួកសុវត្តិភាព រងរបួសធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែក
ជនរងគ្រោះឈ្មោះ គឹម ដឹម អាយុ ៦៥ឆ្នាំ (ថ្មើរជើង) មានទីលំនៅភូមិពោពារ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរនៅផ្ទះ រងរបួសធ្ងន់ ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញយុវជនម្នាក់បើកម៉ូតូម៉ាក ហុងដា ពណ៌ខៀវ គ្មានស្លាកលេខតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុម៉ូតូបានបុកជនរងគ្រោះ ដែលដើរឆ្លងកាត់ផ្លូវពី បណ្តាលឲ្យរងរបួសធ្ងន់ទាំងគ្នា ហើយជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ យកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print