សម្តេចតេជោ​ សូមកោតសរសេីរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ​ ៖​ គិតចាប់​ពីឆ្នាំ២០១៧មក​ដល់​ឆ្នាំ​២០១៩​ គឹរយៈ​ពេល៣ឆ្នាំ​ហេីយ​ ដែលកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសចំនួន​៣គ្រឿងជាប់ៗគ្នា​ ពីព្រឹត្តិការណ៍កីឡា SEA Games​ ដែលលេីកនេះក៏ជាការ​ប្រកួតការពារតំណែងមេដាយមាសរបស់ខ្លួន​ ទទួល​បាន​ជោគជ័យ​ ។

វិស័យ​កីឡា​ ប្រមុខរាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់តែងលេីកទឹកចិត្តដល់​កីឡាករ​ ។ ដូចនៅពេលនេះ​សម្តេចតេជោ​បានសរសេរ​សារបង្ហោះនៅលេី​ ហ្វេសប៊ុក​ដូច្នេះថា​ សូមកោតសរសេីរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។

សារ​សម្តេចតេជោ​បញ្ជាក់ថា​ នេះជាការការពារមេដាយមាសបាន​សម្រេចនៅ​ វគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅ​ ល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីក​ដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី កីឡាតេក្វាន់ដូក្នុងទម្ងន់លេីស ៧៣គីឡូក្រាម។ ស៊ន សៀវម៉ី ជាអតីត​ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើ​ឡើងនៅប្រទេសម៉ាឡេស៊ី។

តាមតួលេខបញ្ជាក់ថា​ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print