រថយន្ដ​សាំង​យ៉ុងដឹកឈើ​​២​គ្រឿង និងទូកមួយគ្រឿង បង្ក្រាបដោយកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស 

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្ដ​ដឹកឈើល្មើសច្បាប់​ចំនួន​២​គ្រឿងត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​​ស្រុក​ឆ្លូងចុះបង្ក្រាបរឹបអូសបានយកប្រគល់ឱ្យជំនាញ។

ការចុះបង្ក្រាបនោះដឹកនាំ​ដោយ​លោកឧត្ដមសេនីយ៍ទោ ដួង សារី កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើឡើងនៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះនៅ​ចំនុច​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

​ប្រភព​ពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកឈើចំនួន២គ្រឿងនោះក្រុម​ឈ្មួញ​នាំ​ចេញពី​ស្រុក​សំបូរ ឆ្លងកាត់​ខេត្ត​ក្រចេះ​បន្តទៅ​លក់ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ប៉ុន្តែ​មិន​ទាន់​បាន​ដល់​គោលដៅ​ផង ក៏ត្រូវ​កម្លាំង​ធ្វើការ​បង្ក្រាប​បានតែម្តង។

​ប្រភពបន្តថា រថយន្ដ​ទាំង​២​គ្រឿង​នោះ​ដឹកឈើ ប្រភេទ​ក្ដាហើយពេល​កម្លាំងកងរាជ​អាវុធហត្ថ​ចុះ​ទៅ​ដល់​អ្នកបើកប​របានរត់​គេចខ្លួន​បាត់​អស់​មិនទាន់​ស្គាល់អត្តសញ្ញាណម្ចាស់​ឈើ​នៅឡើយទេ។

ហើយ​ឈើ និង​រថយន្ដ​ទាំងនោះ​ត្រូវបាន​កម្លាំងកងរាជ​អាវុធហត្ថ ប្រគល់ឱ្យរដ្ឋបាល​ព្រៃឈើ​សង្កាត់​ឆ្លូង​ចាត់ការ​បន្ត​តាម​ច្បាប់​រដ្ព្រៃឈើ​ផងដែរ។​

ហើយនៅ​ថ្ងៃដដែល​នោះកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី ក៏បានសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែបង្ក្រាប​បានទូក​ដឹកឈើ​មួយគ្រឿង​ទៀតនៅ​ក្នុង​ទន្លេត្រង់ចំនុច​ភូមិ​ឬ​ស្សីចារ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។

ហើយ​ឈើ និង​ទូក​មួយ​គ្រឿង​នោះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កំពុង​នាំយកទៅ រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ចាត់​តាមច្បាប់​បន្តទៀតផង​ដែរ៕ ដោយ​ ជីវ័ន្ត

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print