លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដឹកនាំ​គ្រូពេទ្យ​ ស្ម័គ្រចិត្ដ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ

ចែករំលែក៖

ខេត្ដកំពង់ចាម​៖​ កាលពី​ថ្ងៃ​ទី​២​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ ចិត្ដ​យុវជន​សម្ដេច​តេ​ជោ​បាន​សហការ​ ជាមួយ​គម្រោង​សុខាភិបាល​បេសកកម្ម​ អង្គរ​ (Project​ Angkor)​ ចុះ​បំពេញ​ បេសកកម្ម​មនុស្សធម៌​របស់​ខ្លួន​រយៈពេល​៥​ថ្ងៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ចាម​។​ គោលបំណង​នៃ​ការ​ចុះ​បេសកកម្ម​នេះ​គឺ​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​ រដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ដកំពង់ចាម​។​

Untitled-3

សកម្មភាព​មនុស្សធម៌​ នេះ​ដឹកនាំ​ដោយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូ​ ពេទ្យ​ស្ម័គ្រចិត្ដ​យុវជន​សម្ដេច​តេ​ជោ​និង​ មានការ​ចូលរួម​ពី​សំណាក់​លោក​ ណូ​រ៉ា​ន់​ ស៊ី​ ប្រធាន​គម្រោង​សុខាភិបាល​បេសកកម្ម​ អង្គរ​(Project​ Angkor)​និង​អាជ្ញាធរ​ខេត្ដ​ ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ស្ថាប័ន​ ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ ដែរ​។​

​លោក​ ណូ​រ៉ា​ន់​ស៊ី​ ប្រធាន​គម្រោង​សុខា​ ភិ​បាល​បេសកកម្ម​អង្គរ​(ProjectAngkor)​ បានឱ្យ​ដឹង​ថា​ បេសកកម្ម​នេះ​មាន​រយៈ​ ពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៦​ែ​ ខម​ករា​ ឆ្នាំ​២០១៦​ដោយ​សហការ​ជាមួយ​សមា​ គម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​យុវជន​សម្ដេច​តេ​ ជោ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​ខេត្ដកំពង់ចាម​។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ថ្លែង​ថា​ នេះ​គឺជា​បេសកកម្ម​រួម​សម្រាប់​ឆ្នាំ​ថ្មី​ ២០១៦​ រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ យុវជន​សម្ដេច​តេ​ជោ​និង​គម្រោង​សុខា​ ភិ​បាល​បេសកកម្ម​អង្គរ​ (Project​ Angkor)​ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​ ដែល​សកម្មភាព​នេះ​គឺ​ស្រប​ទៅ​តាម​គោល​ នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​វិស័យ​សុខាភិបាល​និង​លើកទឹកចិត្ដ​អង្គការ​សមាគម​ចុះ​ធ្វើ​ សកម្មភាព​មនុស្សធម៌​ដោយ​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​រាជធានី​ខេត្ដ​នៅ​ទូ​ទាំង​ ប្រទេស​។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​បាន​បន្ដ​ថា​ ទោះ​ បី​ស្ថាប័ន​ផ្សេង​គ្នា​ប្រទេស​ផ្សេង​គ្នា​ក៏​ដោយ​ ប៉ុន្ដែ​មាន​បេសកកម្ម​ដូច​គ្នា​ក្នុង​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​។​ ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​ ការ​ពិនិត្យ​និង​ព្យាបាល​បាន​បង្ហាញ​នូវ​ អារម្មណ៍​សប្បាយ​រីករាយ​និង​ថ្លែង​អំណរ​ គុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​យុវជន​សម្ដេច​ តេ​ជោ​និង​គម្រោង​សុខាភិបាល​បេស​ក​ កម្ម​អង្គរ​ (Project​ Angkor)​ ដែល​ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​នៅ​ទី​នេះ​មាន​សុខភាព​ល្អ​ ប្រសើរ​ជាង​មុន​៕​

Untitled-1

Untitled-2

Untitled-4

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print