រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ​កក្រើក​ព្រំដែន​ឥណ្ឌា​ និង​មី​យ៉ា​ន់​ម៉ា

ចែករំលែក៖

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​ប្រកាស​ថា​ ការ​រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​របា​ន​កើតឡើង​ស្ថិត​នៅ​ភាគ​ពាយព្យ​ទីក្រុង​ Imphal​ ប្រទេស​ឥណ្ឌា​ ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ។​

india-earthquake-manipur

​ប្រភព​បន្ត​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​៥៧​គីឡូម៉ែត្រ​ ដែល​ដំបូង​គឺ​បាន​កម្រើក​ញាប់​ញ័រ​នៅ​ក្នុង​ទឹកដី​មី​យ៉ា​ន់​ម៉ា​ ។​ ការ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ ម៉ោង​នៅ​ក្នុង​តំបន់​ ស្ថិត​នៅ​ចម្ងាយ​៣៣​គីឡូម៉ែត្រ​ ភាព​ពាយព្យ​ទីក្រុង​ Imphal​ រដ្ឋ​ Manipur​ ប្រទេស​ឥណ្ឌា​ ។​

​ក្រុម​ USGS​ បាន​អះអាង​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មាន​បាត់បង់​ជីវិត​មនុស្ស​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​តំបន់​ ។​ ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ ANI​ បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​២១​នាក់​បាន​រង​របួស​ដោយសារ​តែ​ការ​រញ្ជួយ​ដី​នៅ​ពេល​នេះ​ ។​

​ប៉ូលិស​ និង​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ក្នុង​តំបន់​អះអាង​ថា​ ការ​រញ្ជួយ​ដី​នេះ​បណ្តាល​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​បាករ​លើង​ទាំង​គ្រឹះ​ ។​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អគារ​បាន​បាក់​សង្កត់​ស្ថិត​ទីក្រុង​ Imphal​ នោះ​ផង​ដែរ​ ។​

​អ្នកស្រុក​ជា​ច្រើន​នាក់​បាន​រត់​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន​ ខណៈ​ដែល​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីក្រុង​ត្រូវ​កាត់​ផ្តាច់​ទាំងស្រុង​។​ អគារ​ជា​ច្រើន​ខ្នង​បាន​បាក់​រលំ​ ក្នុង​នោះ​មាន​ទាំង​អគារ​មន្ទីរពេទ្យ​ផង​ដែរ​ បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ ។​ បុគ្គលិក​ក្រុម​ជួយ​សង្គ្រោះ​ម្នាក់​ឈ្មោះ​ Kanarjit​ Kangujam​ បាន​ប្រាប់​រ៉​យ​ទ័​រថា​ វា​ជា​ការ​រញ្ជួយ​ដី​ទ្រង់ទ្រាយ​ធំ​បំផុត​ដែល​យើង​ទើប​ជួប​ប្រទះ​នៅ​ក្នុង​ទីក្រុង​ Imphal​ នេះ​ ។​

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​ចេញ​បម្រាម​គ្រោះថ្នាក់​ក្នុង​កម្រិត​ពណ៌​លឿង​ ទាក់ទង​មហន្តរាយ​កើតឡើង​ដោយសារ​តែ​ការ​រញ្ជួយ​ដី​ និង​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ។​ ប្រភព​បន្ត​ថា​ អគារ​នៅ​ក្នុង​តំបន់​មាន​កម្ពស់​ខ្ពស់​ និង​ធំ​ផង​ ប៉ុន្តែ​ការ​រញ្ជួយ​ដី​នេះ​ នៅ​តែ​បណ្តាល​ឲ្យ​អគារ​ទាំងនោះ​ញាប់​ញ័រ​ដដែល​ ។​

​ការ​រញ្ជួយ​ដី​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ញាប់​ព័រ​នៅ​ទូ​ទាំង​ភាគ​ឦសាន​ឥណ្ឌា​ និង​នៅ​រដ្ឋធានី​ ដា​កា​ ប្រទេស​បង់​ក្លា​ដែ​ស​ផង​ដែរ​ ។​ បណ្តាញ​ទូរទស្សន៍​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​យ៉ាងតិច​២៤​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នេះ​កើតឡើង​ ។​

​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​ដែរ​បាន​កើតឡើង​នៅ​ភាគ​ឦសាន​រដ្ឋធានី​ Guwahati​ ប្រទេស​ឥណ្ឌា​ ដែល​នៅ​ទីនោះ​អគារ​ច្រើន​ខ្នង​ត្រូវ​រង​ការ​បាក់បែក​ដោយសារ​តែ​ការ​រញ្ជួយ​ដី​នេះ​ផង​ដែរ​ ។​ ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​នោះ​ទេ​ស្តី​អំពី​គ្រោះថ្នាក់​រហូត​ដល់​អាយុជីវិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​ ៕​

imphal-earthquake-1-data

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print