ភ្នំពេញ៖ បុរសម្នាក់បានរងការជេប្រមាឌពីក្រុមកម្មករលក់រថយន្តដែលមានឃ្លាំងលេខ២២២២បង្ករហើយបានរាយការណ៍ទៅអាវុធហត្ថខណ្ឌសែនសុខចុះមកអន្តរាគមន៍ទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០២ខែមករាឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២០០៤ចំនុចមុខឃ្លាំងលេខ២២២២ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
ប្រភពពីបុរសរងគ្រោះនៅការជេប្រមាឌនិងគំរាមបាញ់នោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពីពណ៍សមិនចាំស្លាកលេខដោយឌុបប្រពន្ធក្នុងទិសដៅពីកើតទៅលិចលុះមកដល់មុខឃ្លាំងលក់រថយន្តលេខ២២២២គាត់បានភ្លេចអាវនៅកន្លែងហូមអីហើយគាត់ក៍បត់ម៉ូតូនៅមុខឃ្លាំងខាងលើពេលនោះស្រាប់តែមានយុវជនម្នាក់ក្នុងចំណោម៥ទៅ៦នាក់បានស្រែកជេប្រមាឌពេលនោះគាត់ក៍ដើរមកសួរថាហេតុអីបានជាបងឯងជេម្រាយខ្ញុំៗធ្វើអីបងឯងភ្លាមនោះយុវជនម្នាក់ក្នុងចំណោមគ្នា៥ទៅ៦នាក់ក៍និយាយថាមិនបាច់និយាយច្រើនទេចាំហៅបងរ៉ាអោយយកកាំភ្លើងAK.មកពេលនោះបុរសរងគ្រោះក៍រាយការណ៍ទៅអាវុធហត្ថខណ្ឌសែនសុខអោយចុះមកអន្តរាគមន៍ ។
នៅពេលដែលកំលាំងអាវុធហត្ថមកដល់ធ្វើការសាកសួរពីមូលហេតុទើបយុវជនម្នាក់ដែលបានជេប្រមាឌនោះដឹងកំហុសក៍ចេញមកលើកដៃសំពេះសុំទោស ហើយបុរសរងគ្រោះក៍លើកលែងទោសអោយនិងមិនមានការប្តឹងផ្តាល់អទេ ៕
ដោយ៖ តុង សីហា