ត្តបាត់ដំបង ៖ ពីម្សិលមិញប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ក្នុងពេលដែលពួកគាត់គាស់កាយដីបង្កបង្កើនផលក្នុងមូលដ្ឋាន បានប្រទះឃើញគ្រាប់ជាច្រើននៅដី ធ្វើឲ្យពួក គាត់ភ័យលស់ព្រលឹង ហើយបានរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍ ឃុំឆ្នាល់មាន់ មកយកទុក្ខ ដើ ម្បីទុក្ខប្រគល់ឲ្យ ជំនាញផ្នែក អង្គការហេឡូត្រាស្គ(Halo.T rust) គ្រាប់យុទ្ធភ័ណ្ឌ មិន ទាន់ផ្ទុះនោះ ស្ថិតនៅភូមិព្រៃ ទទឹង ឃុំឆ្នាល់មាន់ ស្រុកគា ស់ក្រឡ ខេត្តបាត់ដំបង ។
សមត្តកិច្ចនគរបាលមូលដ្ឋាន ប៉ុស្ថិ៍ឃុំឆ្នាល់មាន់បានឲ្យដឹងថា÷គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញនោះមានចំនួន ៤០គ្រាប់ រួមមាន ៖ ទី1-គ្រាប់មីនតោន ចំនួន០២គ្រាប់ទី2គ្រាប់មីន ប្រភេទ69 ចំនួន ០៩គ្រាប់ ៖ គ្រាប់កាំភ្លើងត្បាល់ 60មីលីម៉ែត្រ ចំនួន ២៣គ្រាប់ ,គ្រាប់កាំភ្លើងPG2 ចំនួន ០៤គ្រាប់ (B40) ,គ្រាប់កាំភ្លើងpg7 ចំនួន ០១គ្រាប់ (B41) , គ្រាប់កាំភ្លើងM79 ចំនួន ០១គ្រាប់ ។
សមត្ថកិច្ចមូលដ្ឋានស្រុកគាស់ក្រឡបានបន្តថា ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះនគរបាលស្រុកគាស់ក្រឡបានប្រគល់ជូនទៅអង្គភាពជំនាញបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអង្គការហេឡូត្រាស្ត(HaloTrust) ដើម្បីយកទៅបំផ្លាញចោល ៕ ស សារ៉េត