គ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នានៅញូវហ្សឺឡែន

ចែករំលែក៖

គ្រោះធម្មជាតិបានកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសញូវហ្សឺឡែន ​ដោយកន្លងមក​ប្រទេសនេះបានប្រឈមនឹងការផ្ទុះភ្នំភ្លើង បញ្ចេញផ្សេង គ្រប់ដណ្តប់ពេញអាកាស​។ ពេលនេះបន្តរងការរញ្ជួយដីវិញម្តង​។

មិនដល់មួយថ្ងៃផង​​ ភ្នំភ្លើង​​​នៅលើកោះរបស់ញ៉ូវហ្សឺឡែនង់​បានផ្ទុះបណ្តាលឲ្យស្លាប់​មនុស្ស​៥នាក់ និង​បាត់ខ្លួន​៨នាក់ហើយដែលមិនសង្ឃឹមថា នៅរស់រានមានជីវិតនោះ ស្រាប់តែ​មាន​ហេតុការណ៍​គ្រោះរញ្ជួយដី​ទ្រង់​ទ្រាយធំ​បានវាយប្រហារ​ប្រទេស​នេះ​បន្ថែមទៀត ។ 

សារព័ត៌មាន the Daily Telegraph បានផ្សាយ​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ថា ហេតុការណ៍រញ្ជួយដី​​ទំហំ ៥.៣​រ៉ិចទ័រ​វាយប្រហារ​នៅជិត​ទីក្រុង Gisborne ខេត្ត North Island របស់ប្រទេសញ៉ូវហ្សឺឡែន ។ 

ប្រភពបន្តថា ហេតុការណ៍​បាន​កើតឡើង​នៅវេលាម៉ោង​១រំលងអធ្រាត្រ (ម៉ោងនៅក្នុងតំបន់) ។ ភ្នាក់ងារអង្កេត​តាមដានគ្រោះរញ្ជួយដី​ GeoNet​​បានបញ្ជាក់ថា​ ការរញ្ជួយដីនេះ​ស្ថិតនៅទីប្រជុំជន Whakatane ចម្ងាយប្រហែល​១៨០គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង Gisborne ដែលនៅមិនឆ្ងាយប៉ុន្មាននោះឡើយ​ពី​​​ ដែន កោះពណ៌ស (White Island) ទីដែលភ្នំភ្លើង​មួយបានផ្ទុះ​កាលពីថ្ងៃទី៩ ខែធ្នូ សម្លាប់មនុស្ស​៥នាក់ និងបាត់ខ្លួន​៨នាក់ ។ 

ភ្នាក់ងារ GeoNet បញ្ជាក់ថា ការរញ្ជួយដីនេះ​មិនពាក់ព័ន្ធ​ទៅនឹងហេតុការណ៍​ផ្ទុះភ្នំភ្លើង​នៅ​ទេ និយាយរួម​ ការរញ្ជួយដីនេះ​មិនបណ្តាលមកពីមូលហេតុផ្ទុះភ្នំភ្លើងឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print