អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ២៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ២៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យប្រុសស្រីទាំង ២៥នាក់ រួមមាន៖

១/ ឈ្មោះ តែម លូកា ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្មោះ ឡុច ថៃសាន ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន នៅចំណុច ផ្លូវលេខ១៣២ សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

៣/ ឈ្មោះ យ៉ន វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ,៤/ ឈ្មោះ ផល ម៉ាណែត ភេទប្រុស អាយុ ២២ឆ្នាំ ,៥/ ឈ្មោះ ម៉ន ហាក់ ភេទប្រុស អាយុ ២៦ឆ្នាំ ,៦/ ឈ្មោះ ញៀន ខាវ ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន នៅចំណុច ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៧/ ឈ្មោះ កឺម វណ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ,៨/ ឈ្មោះ ហៀង រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ ,៩/ ឈ្មោះ ទូច មុនីរតនា ភេទប្រុស អាយុ ២០ឆ្នាំ ,១០/ ឈ្មោះ ឡាយ ឡុង ភេទប្រុស អាយុ ២២ឆ្នាំ ,១១/ ឈ្មោះ ឆាយ វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ,១២/ ឈ្មោះ យន់ សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ ,១៣/ ឈ្មោះ សាន់ គុណ ភេទប្រុស អាយុ ៤០ឆ្នាំ ,១៤/ ឈ្មោះ ឈាង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ ,១៥/ ឈ្មោះ រឿង សុភក្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ,១៦/ ឈ្មោះ មា ប្រុស ភេទប្រុស អាយុ ២០ឆ្នាំ ,១៧/ ឈ្មោះ ជន ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ ,១៨/ ឈ្មោះ សៅ មួយស៊ាង ភេទប្រុស អាយុ ២៩ឆ្នាំ ,១៩/ ឈ្មោះ អ៊ុក ថា ភេទប្រុស អាយុ ៣០ឆ្នាំ ,២០/ ឈ្មោះ ប៊ុត ស្រីរ័ត្ន ភេទស្រី អាយុ ២០ឆ្នាំ ,២១/ ឈ្មោះ ទី ស្រីល័ក្ខ ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន នៅចំណុច ផ្ទះល្វែងទុកចោល ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២២/ ឈ្មោះ ព្រំ សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ ,២៣/ ឈ្មោះ ទូច ប៉ុម ភេទប្រុស អាយុ ២៣ឆ្នាំ ,២៤/ ឈ្មោះ ជីន ឌុក ភេទប្រុស អាយុ ២០ឆ្នាំ ,២៥/ ឈ្មោះ មី ឡុងឌី ភេទប្រុស អាយុ ១៩ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន នៅចំណុច ផ្លូវវិមានឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីសមត្ថកិច្ចជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសាកសួរជនសង្ស័យចប់តាមវិធានការណ៍ជំនាញរួចមក សមត្ថិកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រីទាំង ២៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print