ស្លាប់ពីរនាក់ក្នុងករណីអគ្គិភ័យឆាបឆេះអគារឈូកទិព្វ ជាន់ទី៧ផ្អើលសមត្តកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖អគ្គីភ័យឆាបឆេះអាគារឈូកទិព្វជាន់ទី៧ បណ្តាលឲ្យម្តាយកូន២នាក់ស្លាប់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្ហាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធានៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លើបង្អស់ជា បន្ទប់សម្រាប់បុគ្គលិកស្នាក់នៅ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្តកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងហេតុការគ្រោះអគ្គីភ័យនេះប្រើប្រាស់រថយន្តចំនួន១៤គ្រឿងទើបអាថ៌គ្រប់គ្រងបាន។ សមត្ថកិច្ចបានបញ្ជាក់ថាទាក់ទងនៅគ្រោះអគ្គិភ័យខាងលើនេះគឺបណ្ណាលមកពីឆ្លងចរន្តអគ្គិសនីនិងបានសម្លាប់មនុស្សចំនួន២នាក់ម្តាយនិងកូន៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print