ឪពុកក្មេកជិះម៉ូតូមកកាប់ក្បាលកូនប្រសារ១ពូថៅ ហូរឈាមស្រោចខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសបែកហូរឈាមស្រោចខ្លួន ដោយសារកញ្ដាប់ដៃឪក្មេកកាប់នឹងពូថៅ នៅគ្រាជនរងគ្រោះកំពុងដេកថ្ងៃលង់លក់លើអង្រឹងក្រោមផ្ទះរបស់ខ្លួន ដោយគ្មានហេតុផលច្បាស់លាស់ ។

ករណីហឹង្សាដោយចេតនាខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវចំណុចក្នុងអង្រឹងក្រោយផ្ទះជនរងរបួស ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពនានានៅកន្លែងកើតហេតុជនរងរបួសត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងល
មានប្រពន្ធឈ្មោះ ថៃ ស្រីមុំ អាយុ ៣២ឆ្នាំ និងកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ចំណែកជនសង្ស័យដៃដល់ឈ្មោះ ថៃ ថន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជា(ឪពុកក្មេក)របស់ជនរងគ្រោះ(ងួន ទូច) ។

ប្រភពព័ត៌មានខាងលើបន្តថា មុនដំដូងគេឃើញជនសង្ស័យដៃដល់ជាឪពុក(ថៃ ថន)ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 6713 មកឈប់ក្បែផ្ទះទៀមស្រ្តីម្នាក់អតីតៈកូនប្រសារ រួចកាន់ពូថៅដើរឆ្លងផ្លូវសំដៅផ្ទះកូន(ជនរងរបួស)ដោយគ្មាននណាចាប់អារមណ៍នោះឡើយ ស្រាប់តែលើកដៃកាប់ក្បាលកូនប្រសារដោយគ្មានហេតុផលច្បាស់លាស់ ខណៈកំពុងដេកថ្ងៃលង់លក់លើអង្រឹងក្រោមផ្ទះរបស់ខ្លួន បណ្ដាលឲ្យហូរឈាមស្រោចខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យដៃដល់(ថៃ ថន)រត់ចោលម៉ូតូចូលព្រៃបាត់ ភ្លាមៗនោះគេឃើញវត្តមានលោកស្រីមេភូមិដំបូក១០០ ចុះមកដល់ដើម្បីជួយអន្តរាគម និងចាត់ចែងឲ្យយកជនរងរបួសទៅសង្រ្គោះភ្លាមៗផងដែរ ។

ប្រភពដដែលបន្តទៀតថា ករណីនេះដូចជាគ្មានហេតុផលអ្វីឲ្យច្បាស់លាស់នោះទេ គ្រាន់តែកន្លងមករវាងជនសង្ស័យដៃដល់(ថៃ ថន)ជាឪពុកក្មេក និងជនរងគ្រោះរបួស(ងួន ទូច)ជាកូនប្រសារនេះ ធ្លាប់មានទំនាសពាក្យសម្ដីគ្នាខ្លះៗផងដែរ ប៉ុន្តែមិនគួរណាគាត់លើកដៃធ្វើសកម្មភាពទៅរួចទាល់តែសោះ ស្ថានភាពការកាប់នេះគឺកាប់សម្លាប់ហើយមិនមែនលេងសើចជាដាច់ខាត បើជនរងគ្រោះជាកូនប្រសារគ្រោះថ្នាក់ដល់ជីវិត តើចៅៗតូចៗរបស់ជីតាដៃឆៅគិតយ៉ាងណា? ប៉ុន្តែយ៉ាងណាមុិញអ្នកភូមិដាក់រហ័សនាមតាដៃដល់ចាស់ទំនើង ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះរងរបួសម្ដុំខាងលើថ្ងាស់ផ្នែកខាងស្ដាំ(ធ្ងន់) ក្រោយកើតហេតុសមត្តកិច្ចនគរបាលរដ្ឋបាលមូលដ្ឋាន ចុះស្រាវជ្រាវ និងពិនិត្យធ្វើកំណត់ហេតុ ដើម្បីបន្តនីតិវិធី ប៉ុន្តែលទ្ធផលមិនទាន់ទទួលព័ត៌មាននៅឡើយនោះទេ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print