សៀវភៅប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា ត្រូវបានចេញ ផ្សាយម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សៀវភៅដែលមានចំណងជើងថា “ប៊ុន រ៉ានី ភរិយាបុរសខ្លាំងនៃកម្ពុជា” រៀបរាប់ពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ នេះនៅឯហាង ប៊ុក កាហ្វេ។

លោក ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ និងជាសា ស្ត្រាចារ្យព័ត៌មាន បានពិពណ៌ នាថា ដើម្បីបានសៀវភៅនេះ លោកបានសន្សំឯកសារជា ច្រើនឆ្នាំ ដោយរួមទាំង​ការ​ប្រមូ​ល​ព័​ត៌​មានទាំងពីសម្តេចតេជោផងនិងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ លោក ឆាយ សុផល ក៏បានបញ្ជាក់ថា ការសរសេរសៀវភៅបែបប្រវត្តិសាស្ត្រ ពិសេស​សៀវ​ភៅ​ប្រ​វ​ត្តិ​ថ្នា​ក់ដឹកនាំកំពូលពិតជាមិនងា​​យ​ស្រួល​នោះទេ ពោលគឺត្រូវទទួលខុសត្រូវទាំងចំពោះ មុខ​ប្រ​វ​ត្តិ​សាស្ត្រ និងចំពោះ មុខច្បាប់ ព្រមទាំក្រមសីលធម៌ វិជ្ជាជីវៈផង។« ខ្ញុំគិតថា យើ​ង​គ្រ​ប់​គ្នា​បា​ន​ស្គាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទូទៅហើយ ប៉ុន្តែមានមនុស្សតិចណាស់ដែល​បា​ន​ស្គា​ល់​ពី​ដំ​​ណើរជីវិតរបស់លោកតាំងពីលោកនៅកុមារភាព”។

លោកបន្តថា សៀវភៅ​នេះបា​នឆ្លុះ​បញ្ចាំ​ង​អំពីជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ ដែលលោកបានឆ្លងកាត់កាលៈទេសៈដ៏លំបាកគ្រប់បែបយ៉ាងរហូតប្រទេសទទួលបានសុខសន្តិភាពទាំងស្រុងនាពេលបច្ចុប្បន្ន ពោលគឺសៀវភៅរៀបរាប់ចាប់ តាំងពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃ ដើម្បីការពារជំរំលាក់ខ្លួនជាគ្រូពេទ្យ ជាអ្នក ទោសដែលត្រូវបានកងឈ្លបខ្មែរក្រហមតាមសម្លាប់ទាំងម្តាយ និងកូន រហូតលោក​បានក្លា​យ​ជា​មាតាមនុស្សធម៌និងជាស្ត្រីទី១នៃប្រទេស។

បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះ គឺថា ដោយឆ្លងកាត់សង្គ្រាម និងជាកង​ទ័ព​រំដោះ​ជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេះបាញ់កាំភ្លើងជា ច្រើនប្រភេទ រួមនិង​ការ​បោ​ក​គ្រា​ប់​បែ​ក​ផងហើយនេះទំនងមានតែ​​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មួយរូបគត់ ដែលជាភរិយាថ្នាក់ដឹកនាំកំពូល នៃប្រទេស ទាំងនៅកម្ពុជា និងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកនេះ ហើយ​ស្ទើ​រ​មួ​យ​ជី​វិតលោកធ្លាប់បានឆ្លងហែលជីវិតគ្រប់​រស​ជាតិ ផ្អែម ល្វីង ជូរចត់ ទុក្ខសោក សង្រេងក្នុងវាលវដ្ត សង្សារទម្រាំបានមកដល់​ស​ព្វ​ថ្ងៃនេះ។ មួយជីវិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានបា​ត់​ប​ង់កូនពីរនាក់ ហើយ​លោក​ឪ​ពុ​ក​បង្កើតត្រូវបានក្រុមខ្មែរក្រហមឡើង​បាញ់ស​ម្លាប់​នៅ​លើ​ផ្ទះ​នៅ​ឆ្នាំ១៩៨០។

សៀវភៅនេះក៏បានរៀបរាប់ការបែងចែកពេលវេលារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុង នាម​ជា​ជី​ដូន ជាកូន ជាម្តាយ ជាភរិយានាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រ​ហម​ក​ម្ពុ​ជាព្រមទាំងវីធីសាស្រ្តនៃការអប់រំកូនៗផងដែរ។
តើសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានអារម្មណ៍យ៉ាងណានៅពេលគេប្រមាថរូបលោក និង​គ្រួ​សារ?ហើយចម្លើយក៏មាននៅក្នុងសៀវភៅនេះដែរ។

សូមបញ្ជាក់ថា សៀវភៅនេះមានចំនួនជាង៣០០ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ ហើយ​មិត្ត​អ្នកអានអាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រម​ទាំងនៅ Monument Book នៅផ្សារទំនើបអ៊ុអ័ន អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ និង​សៀ​មរាប។

សៀវភៅនេះក៏មានចែកជូនសាកលវិទ្យាល័យនិងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផង ដែ​រ​ដើ​ម្បីឱ្យ​ជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។បន្ថែម​ពីនេះ សៀវភៅក៏មានបំណង​ចូល​រួ​ម​ក្នុងពិធីពិព័រណ៍សៀវភៅ​កម្ពុជាលើកទី៨ នៅបណ្ណា​ល័យជាតិ នាថ្ងៃទី១៣ – ១៥ ធ្នូ ព្រ​ម​ទាំ​ង​ចូ​ល​រួមអបអរទិវាខួបចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ នេះផ​ង​ដែ​រ​៕​

...

ក្រសួងព័ត៍មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print