ខេត្តសៀមរាប៖ ផ្ទះចំនួន៣ខ្នងបានឆាបឆេះ ដោយសារតែជនជាតិវៀតណាម ដែលជួលផ្ទះនៅក្បែរ ដុតខ្សែភ្លេីងយកលួស បង្កអោយឆេះទាំងផ្ទះខ្លួនអ្នកជួល និងផ្ទះអ្នកដទៃចំនួន២ទៀត នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបណ្តាលឲ្យរងការចូខាតផ្ទះចំនួន០៣ខ្នងផ្ទះទី១មានទំហំ៤×៦ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តា ឆេះអស់ទាំងស្រុង ម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុសអាយុ ៣៦ឆ្នាំ បានជួលឲ្យឈ្មោះ យ៉ាង ភេទប្រុសអាយុ៤០ ឆ្នាំជនជាតិវៀតណាម(គេចខ្លួនបាត់)។
ផ្ទះទី២មានទំហំ៣×៦ធ្វើអំពីឈើប្រក់សង្ក័សីឆេះអស់ទាំងស្រុងពុំមានម្ចាស់រស់នៅ ឆេះអស់ទាំងស្រុង។
ផ្ទះទី៣មានទំហំ៧×៩កំពស់២ជាន់ថ្មក្រោមឈើលើប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះ ស៊ាង ហុកសាយ ភេទប្រុសអាយុ៥៦ឆ្នាំមុខ របរនៅផ្ទះ ខូចខាតដំបូលពីដាននិងជញ្ជាំង៣០%។
សមត្ថកិច្ចបន្តថាក្នុងការពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៨គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន១គ្រឿង រថយន្តកងរាជវុធហត្ថ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យអប្សារាចំនួន២គ្រឿងទើបរលត់ជាស្ថាពរនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃដដែល។
សមត្ថកិច្ចបន្តទៀតថាករណីអគ្គីភ័យឆេះនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។
បញ្ហាប្រឈមផ្លូវតូចចង្អៀតធ្វើឲ្យរថយន្តពន្លត់អគ្គីភ័យពិបាកក្នុងការជួយសង្គ្រោះ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ដោយសារជនជាតិយួនឈ្មោះយ៉ាង ជួលផ្ទះនោះបានដុតខ្សែភ្លើង នោះមានមុខរបរខាងអេតចាយ៕ប៊ុនរិទ្ធី