លោក អូស្មាន ហាស្សាន់ ៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសអេមីរ៉ាតអារ៉ប់រួម ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការ ងារជាមួយ ឯកឧត្តម Saif Abdulla Muhammed Khalfan Alshamisi ឯកអគ្គរដ្ឋទូតប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Mazin Al Lamki នាយក ប្រតិបត្តិ នៃក្រុមហ៊ុនប្រេង Mubadala petroleum នៅឯការិយាល័យផ្ទាល់របស់លោក នៅរាជធានីភ្នំពេញ។ ជំនួបនេះ បាន ប្រព្រឹតទៅកាលពីថ្ងៃទី ១១ ធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជំនួបជជែកពិភាក្សានេះ គឹដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនប្រេង Muba dala petroleum លើវិស័យប្រេងនៅកម្ពុជា។
ជាការឆ្លើយតប លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល បានស្វាគមន៍គាំទ្រ និងចូលរួមផ្តល់លទ្ធភាពគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន ហើយ លោក ក៏បានរំលឹកដែរថា ក្រុមហ៊ុន ប្រេងក្រុម Mubadala Petr oleum គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការរុករកផលិត ប្រេង និងឧស្ម័នដែលធ្វើប្រតិបត្តិការទៅ ប្រទេសចំនួន១០ ដោយផ្តោតលើភូមិសាស្ត្រចម្បងនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង រុស្ស៊ីនិងនិងអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Mubadala Petroleum ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយនឹងភាពជោគជ័យនៃការវិនិយោគដែលមាន ស្រាប់របស់ Mubadala ក្នុងវិស័យប្រេងនិងឧស្ម័ន។
សព្វថ្ងៃក្រុមហ៊ុននេះមានយុទ្ធសាស្រ្ត មួយនៅក្នុងផលប័ត្រប្រេង និងឥន្ធនៈ នៅក្នុង Mubadala ដែលផ្តោតលើការ លូតលាស់និងការកសាងអាជីវកម្មលំដាប់ពិភពលោក។
អាជីវកម្មស្នូលរបស់ Mubadala Petr oleum គឺជាប្រតិបត្តិករដែលមាន ទំនួលខុសត្រូវខ្ពស់ជាមួយការប្តេជ្ញាចិត្តខ្ពស់ចំពោះសុខភាព សុវត្ថិភាព បរិស្ថាន និងសហគមន៍នៅក្នុងតំបន់ជុំវិញប្រតិបត្តិការរបស់ខ្លួន ។
ជាការចាប់អារម្មណ៏របស់ក្រុមហ៊ុន លោក Mazin AlLamki នាយកប្រតិបត្តិនៃក្រុម ហ៊ុនប្រេងMubadalapetroleum បាន បញ្ជាក់ថា៖ លោកនិងចុះសិក្សាតាមលទ្ធភាព ជក់ស្ដែង ឲ្យបានលឿន ព្រោះការវិនិយោគ វិស័យប្រេងឥន្ទៈ នៅកម្ពុជា កំពុងត្រូវការជាចំបង និងចាំបាច់បំផុត ព្រោះតម្រូវការ របស់ប្រជាពលរដ្ឋលើវិស័យនេះ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែនើនឡើង នេះបើតាមការអង្កេតឃើញរបស់ក្រុមហ៊ុន លោកនាពេលកន្លងមក ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print