ការបោះឆ្នោតនៅអង់គ្លេស នាយករដ្ឋមន្ត្រី Boris Johnson ទទួលបានជ័យជំនៈ

ចែករំលែក៖

ប្រទេសអង់គ្លេស៖ ការបោះឆ្នោតនៅអង់គ្លេស បានចាប់ផ្តើមកាលពីថ្ងៃទី​១២ ខែធ្នូ ដែលជាការបោះឆ្នោតសំខាន់បំផុត ដើម្បីជួយដល់ នាយករដ្ឋមន្ត្រី Boris Johnson សម្រេចគោលដៅចាកចេញពីអឺរ៉ុប ដោយជោគជ័យ បញ្ចប់ភាពជាប់គាំង នយោបាយ និង​ Brexit។

ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស នឹងបានសម្រេច ដូចគោលបំណង ក្រោយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នាយករដ្ឋមន្ត្រី Boris Johnson ជាអ្នកទទួលបានជ័យជម្នះ ជាឱកាសដ៏សំខាន់សម្រាប់លោកដំណើរការ Brexit ​នៅខែមករា ឆ្នាំ​២០២០។

កាលពីថ្ងៃទី​១២ ខែធ្នូ ​ពលរដ្ឋអង់គ្លេសបានទៅបោះឆ្នោត មុនកំណត់​ ដើម្បីជ្រើសរើសតំណាងរាស្ត្រ​ជាថ្មី ហើយនេះក៏ជា​លើកទីមួយ ក្នុងរយៈពេល​១០០ឆ្នាំកន្លងមក។ មណ្ឌលបោះឆ្នោត នៅ៤ពាន់កន្លែង ក្នុងចក្រភពអង់គ្លេស​ ​និងអៀកឡង់ខាងជើង ស្កូតឡែន​ វ៉ែល បានបើកទ្វារទទួលពលរដ្ឋ ចូលទៅបោះឆ្នោត ដែលជាការបោះឆ្នោតដ៏សំខាន់បំផុត ដើម្បីសម្រេច ​ Brexit ជាលើកចុងក្រោយ។

តាមលទ្ធផលស្ទង់មតិ ក្នុងពេលកំពុងបោះឆ្នោត បានបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចរបស់លោក​ Boris Johnson ​ ទទួលបាន​៣៦៨ កៅអី​ កើនឡើង​៥០ កៅអី បើប្រៀបធៀបនឹងការបោះឆ្នោត នៅឆ្នាំ​២០១៧​ ។ ចំណែក គណបក្ស ប្រឆាំង ទទួលបានតែ ១៩១​កៅអីប៉ុណ្ណោះ ហើយគណបក្សប្រជាធិបតេយ្យសេរី ទទួលបាន​១៣ កៅអី និងគណបក្ស​ SNP ទទួលបាន​៥៥ កៅអី។

គោលដៅ នៃការបោះឆ្នោតមុនកំណត់លើកនេះ​របស់នាយករដ្ឋមន្ត្រី​Boris Johnson ​គឺដើម្បីសម្រេច​ Brexit ​ ដែលរដ្ឋាភិបាលរបស់លោក និងសហគមន៍​អឺរ៉ុប បានព្រមព្រៀង គឺអង់គ្លេសចាកចេញពីអឺរ៉ុប​ នៅថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២០៕​

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print