ខេត្តព្រៃវែង៖ កុមាម្នាក់អាយ១១ឆ្នាំ បានរងរបួសធ្ងន់ដោយសារអ្នកបើកបរម៉ាស៊ីនច្រូតបើកថយក្រោយមិនប្រយ័ត្នកិន ជើងគ្រាដែលកំពុងច្រូតស្រូវឲ្យគេ ហើយកុមារារងគ្រោះកំពុងរត់ដេញចាប់សត្វពីក្រោយម៉ាស៊ីនច្រូតស្រូវ ។
ឧបទ្ទវហេតុនេះ កើតឡើងនៅព្រឹក ថ្ងៃ សុក្រ ២រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ មានករណី ស្ថិតភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ប្រភពពីអ្នកភូមិទ្រាបានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានម៉ាស៊ីនច្រូតស្រូវ១គ្រឿងម៉ាក KUBOTA DC.70 ពណ៌ក្រហមលាយស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) កំពុងច្រូតស្រូវនៅវាលស្រែ ហើយបានបើកថយក្រោយមិនប្រយ័ត្នបណ្តាលឲ្យកិនជើងកុមារងគ្រោះឈ្មោះ អ៊ែល ម៉ានី ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ដែលរត់ដេញចាប់សត្វពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់មកអ្នកបើកបររថម៉ាស៊ីនច្រូតស្រូវគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសាបញ្ជូនទៅព្យាបាលនៅពេទ្យស្រុកព្រះស្តេច ចំណែកវត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសេនារាជឧត្តម ដើម្បីបន្តនីតិវិធី ៕
ដោយ៖ សហការី