ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងកែច្នៃចំនួន៣គ្រឿងដែលក្រុមឈ្មួញដាក់បង្កប់រំព័ទដោយឬស្សីឃ្លៃដើម្បីបិទបាំងបនលំបំភ័ណ្ឌភ្នែកសមត្ថកិច្ចនោះត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញស្ទាក់បង្ក្រាបបានបញ្ជូនឱ្យជំនាញចាត់កាតាមច្បាប់ព្រៃឈើ។
ការបង្ក្រាប់រថយន្តសាំយ៉ុងឆ្នៃដឹកឈើនោះសមត្ថកិច្ចបានធ្វើឡើងនៅរសៀលថ្ងៃទី១២.ខែធ្នូ ឆ្នាំ២០១៩
ស្ថិតនៅភូមិរកាកណ្តាលទី១ ឃុំរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
នៅក្នុងប្រត្តិបតិការបង្រ្កាបរថយន្តដឹកឈើទាំង៣គ្រឿងនោះសម្របសម្រួលដោយលោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការចង្អុលបង្ហាញផ្ទាល់ពីរលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះលោក ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះទើបឈានដល់ការបង្ក្រាបបានតែម្តង។
ក្រោយពបង្ក្រាបបានវត្ថុតាងសមត្ថកិច្ចបានបញ្ចូនយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើ( ខ្សារ) ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់រដ្ឋបាលព្រៃឈើបន្តទៀត៕
ដោយ ជីវ័ន្ត