កម្លាំងចំរុះថា! បង្រ្កាបបានឈើមូល ២៧០ដើម ម្ចាស់លីម៉ាសុីនរត់ចោលផ្ទះបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទីតាំងអារច្រៀកឈើរាប់សិបឆ្នាំមួយកន្លែង ត្រូវបានកម្លាំងចំរុះក្រុងពោធិ៍សាត់ភ្ញាក់រលឹកចុះបង្រ្កាប ដោយរិបអូសនូវវត្ថុតាងឈើមូល និងរូសរើកម្ទេចកម្ទី ចំណែកជនប្រព្រិត្តលីម៉ាសុីរត់គេចបាត់ពីផ្ទះ ។

ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្រោមដើមស្វាយចន្ទីខាងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងពិនិត្យឃើញជាក់ស្ដែង និងធ្វើការដកហូតរួមមាន សម្ភារៈ.ឧបករណ៍មួយចំនួនដែលកំពុងប្រព្រិត្តរូសរើបំផ្លាញចោល ឈើមូលចំរុះចំនួន ២៧០ដើម ត្រូវបានដកហូត និងដឹកយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដោយឡែក៖ ជនសង្ស័យប្រព្រិត្តឈ្មោះ ធូ ខេង ភេទប្រុស  ទីលំនៅភូមិ.សង្កាត់ខាងលើ បានរត់គេចខ្លួនរួមទាំងបាត់ម៉ាសុីនជាវត្ថុតាងផងដែរ ។

ប្រភពផ្សេងៗលើកឡើងស្រឌៀងៗគ្នាថា ទីតាំងអារច្រៀកឈើខាងលើសំងំប្រព្រិត្តយូឆ្នាំមកហើយ ទើបឃើញភ្ញាក់រលឹកធ្វើបង្រ្កាប ដោយជនប្រព្រិត្តបានរត់គេចខ្លួនថែមទាំងរូសរើម៉ាសុីនចេញបាត់ផងដែរ ស្មើនឹងទទួលបានព័ត៌មានច្បាស់ការណ៍ពីមន្រ្តីមានផលប្រយោជ៍នោះដែរ ប៉ុន្តែយ៉ាងណាមុិញកម្លាំងបានកំណត់មុខសញ្ញា រួមទាំងមានការទទួលខុសត្រូវយ៉ាងច្បាស់ក្រឡែតពីមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធរួចជាស្រាច់ទៅហើយ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print