កណ្ដាល៖នៅវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី១៧ ខែធ្នូ នេះ មានករណីជនល្មេីសភ្ជង់ប្លន់យកម៉ូតូពីនារីវ័យក្មេងម្នាក់ បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ។
ទីតាំងកេីតហេតុស្ថិតនៅក្លោងទ្វារវត្តឈូងលៀបផ្នែកខាងត្បូង ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
អ្នកឃេីញហេតុការណ៍ ថ្លែងថា ជនរងគ្រោះឈ្មោះ ឆូ វឌ្ឍនា អាយុ១៦ឆ្នាំ ជាចៅស្រីរបស់លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ផ្លាកលេខ៤៦៤០ ។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ ថា ករណីនេះ បេីតាមសេចក្តីរាយការណ៍បឋមពីលោកមេប៉ុស្តិ៍រកាខ្ពស់ គឺ កាច់កម៉ូតូ ។
ទោះបីយ៉ាងណា លោកអធិការកំពុងបញ្ជាកម្លាំងដេញបង្ក្រាបហេីយ ។
ទន្ទឹមនេះ អ្នកឃេីញហេតុការណ៍ផ្ទាល់មាត់ អះអាងថា ករណីនេះ ជាអំពេីភ្ជង់ប្លន់ម៉ូតូ១០០% មិនមែនជាករណីកាច់ក ម៉ូតូ ដូចការអះអាងរបស់លោកមេប៉ុស្តិ៍ទេ ព្រោះជនល្មេីសមានកាំភ្លេីង ហេីយបានភ្ជង់ប្លន់នៅក្លោងទ្វារវត្ត ខណៈជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ដែលមិត្តភក្តិ២នាក់ ផ្សេងទៀត ជិះម៉ូតូមួយគ្រឿងផ្សេង ៕
ដោយ៖ ចេស្តា