ភ្នំពេញ៖ តារាចម្រៀងស្រី ឈួន សុវណ្ណឆៃ បានបង្ហាញពីភាពហ៊ឺហារ និងមិនជ្រេតាមវ័យសោះ។ ថ្មីៗនេះនាងបានបង្ហាញឈុតសម្លៀកបំពាក់ ដែលច្នៃដោយហូលខ្មែរយ៉ាងស្រស់ស្អាត លម្អដោយគ្រឿងអលង្ការធ្វើពីមាសសុទ្ធរចនាយ៉ាងប្រណីតដែលឃើញមិនសរសើរមិនបាន។
តារាស្រីរូបនេះស្នើមិនបញ្ជាក់អំពីចំនួនតម្លៃនៃគ្រឿងអលង្ការថាមានចំនួនប៉ុន្មាន ប៉ុន្តែប្រាកដណាស់ថាទាំងសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួននេះពិតជាច្នៃដោយកូនខ្មែរ១០០ភាគរយ។ នាងថាសម្លៀកបំពាក់នេះទើបនឹងទទួលបានហើយបានស្លៀកលើកដំបូងក្នុងកម្មវីធីជប់លៀងមង្គលកូនម្ចាស់សណ្ឋាគារសាខូរ៉ា នាខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែ ធ្នូនេះ។ នាងថាការរៀបចំខ្លួនឲ្យសមស្របទៅនឹងកម្មវិធីគឺជាចំណុចសំខាន់ ពិសេសនាងជាសិល្បករ។ នាងថាមិនមែនសម្ញែងពីភាពហ៊ឺហារអ្វីទេ ប៉ុន្តែសម្របទៅតានកាលទេស ពិសេសការផ្តល់កិត្តិយសពីម្ចាស់កម្មវិធីប៉ុណ្ណោះ។
ងាកមកមុខជំនួញវិញ តារាស្រីរូបនេះលើកឡើងថា នៅតែបន្តរីកចម្រើនទៅមុខជាបន្តបន្ទាប់ ហើយសម្រាប់ការងារសិល្បៈវិញក៏នាងទើបនឹងបញ្ចេញបទថ្មីៗជាបន្តបន្ទាប់ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រ ហើយនាងក៏មានគម្រោងថ្មីៗជាច្រើនទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជនដែលធ្លាប់គាំទ្រនាងកន្លងមកដែរ៕
ដោយ វឌ្ឍនា