ជនបរទេស​ម្នាក់​ស្លាប់​ក្នុងផ្ទះ​សំណាក់​ម្ដុំ​បឹង​កា​ឡូ​អូរ​ឈើទាល

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ជនជាតិ​ដា​ណឺ​ម៉ាក​ ម្នាក់​បាន​ស្លាប់​ក្នុងផ្ទះ​សំណាក់​ម្ដុំ​បឹង​កា​ឡូ​មួយ​ជាប់​នឹង​ឆ្នេរសមុទ្រ​អូរ​ឈើទាល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​។​

20160104_100218_resized

​ម្ចាស់ផ្ទះ​សំណាក់​បឹង​កា​ឡូ​ដែល​ជា​ ជនជាតិ​ខ្មែរ​បានឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ មាន​បុគ្គលិក​ចុះ​មើល​សោ​តាម​បឹង​កា​ឡូ​ ស្រាប់តែ​ឃើញ​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ស្លាប់​ជាប់​នឹង​មាត់ទ្វារ​។​ ពេល​ឃើញ​ ដូច្នេះ​ក៏​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ ។​

​មន្ដ្រី​នគរបាល​បច្ចេកទេស​វិទ្យាសាស្ដ្រ​ បានឱ្យ​ដឹង​ថា​ ជនបរទេស​ដែល​ស្លាប់​ ឈ្មោះ​ ELOWSSON​ TOM​ FTEMMING​ សញ្ជាតិ​ដា​ណឺ​ម៉ាក​ អាយុ​៦៦​ឆ្នាំ​ កាន់​លិខិតឆ្លងដែន​លេខ​ 207680120​ មាន​សុពលភាព​ថ្ងៃ​ទី​១១​ ខែសីហា​ *​ឆ្នាំ​ ២០២៤​។​ ដោយ​បាន​ចូល​មក​ស្នាក់​នៅ​ ក្នុង​បឹង​កា​ឡូ​ យីហោ​ TRANQUILITY​ GUESTHOUSE​ បន្ទប់​លេខ​នេះ​រយៈ​ ពេល​ជាង​១​ ខែ​មក​ហើយ​។​

​ពេល​ពិនិត្យ​សព​រួចរាល់​លោកគ្រូ​ពេទ្យ​ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យា​ សាស្ដ្រ​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ ជន​ បរទេស​ម្នាក់​នេះ​គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​ ។​

​សាកសព​ជន​រង​គ្រោះ​ក្រោយ​ពី​ពិនិត្យ​រួច​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ បង្អែក​ចំការ​ចេក​ ខេត្ដ​ព្រះ​សីហ​នុ​ ដើម្បី​ រង់ចាំ​ការ​សម្រេច​ពី​មន្ដ្រី​ស្ថានទូត​ដា​ណឺ​ម៉ាក​ ៕​

20160104_100544_resized

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print