សិល្បករកុះករចូលរួមថតត្រៀមកម្មវិធីខួបលើកទី៤១ ទិវាជ័យជម្នះ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែង តារាចម្រៀង និងពិធីករមកពីបណ្តាទូរទស្សន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនកុះករបានជួបជុំគ្នាដើម្បីផលិតកម្មវិធីសិល្បៈចូលរួមអបអរសាទរខួបលើកទី៤១នៃថ្ងៃជ័យជម្នះ៧មករា ឆ្នាំ ១៩៧៩ -៧មករា ឆ្នាំ ២០២០។ 

កម្មវិធីនេះត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩នេះនៅស្ថានីយទូរទស្សន៍ថោនសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ដោយផលិតនិងរៀបចំដោយសមាគមទូរទស្សន៍កម្ពុជាក្រោមការដឹកនាំផលិតដោយលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានមាគមនេះផងដែរ។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនពិសេសតារាចម្រៀងល្បីៗបានបង្ហើរសំនៀងយ៉ាងពិរោះ អមដោយ។ តារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន បានលើកឡើងថាអស់ជាច្រើនឆ្នាំមកហើយដែលអ្នកស្រីតែចូលរួមកម្មវិធីជួបជុំសិល្បករដូចគ្នានេះ។ អ្នកស្រីថាអ្នកស្រីពិតជាចងចាំជានិច្ចនូវមហាឧក្រិតកម្មនៃរបបប្រល័យពូជសាសប៉ុលពត និងធ្វើឲ្យអ្នកស្រីកំព្រាឪពុកចាប់តាំងពីវ័យកុមារ ដែលគ្រានោះអ្នកស្រីទើបមានវ័យ ៥ឆ្នាំប៉ុណ្ណោះ។

…បទសម្ភាសអ្នកស្រី ហ៊ឹម ស៊ីវន…

 ជាមួយគ្នានេះអ្នកស្រីក៏ចងចាំជានិច្ចនូវគុណូបការៈនៃថ្ងៃជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។ អ្នកស្រីក៏ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនទៀតដែលបានលះបង់កម្លាំងកាយចិត្ត ជីវិតទៅប្តូរយកសន្តិភាព ហើយសន្តិភាពនេះបាននាំមកនូវការអភិវឌ្ឍន៍ ភាពសុខសាន សម្បូរសប្បាយរុងរឿង។

 អ្នកស្រីលើកឡើងដែរថាការជួបជុំសិល្បករនៅគ្រានេះក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព ការស្រលាញ់រាប់អានគ្នាទៅវិញទៅមកក្រោមម្លប់សន្តិភាព។ អ្នកស្រីនឹងនៅតែបន្តរក្សាជំហរចូលរួមគាំទ្រកម្មវិធីនេះជាបន្តបន្ទាប់ទៀតផងដែរ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print