សូមអបអរសាទរ!! អ្នកគ្រូ នាង ផល្លា បង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេសកម្ពុជា ព្រះករុណត្រាស់បង្គាប់ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអគ្គនាយក

ចែករំលែក៖

ភ្នំពេញ ៖ ចំណាយអស់រយៈកាលជិត៣០ឆ្នាំកន្លងមកនេះ ក្នុងការបង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេស​កម្ពុជា អ្នកគ្រូ នាង ផល្លា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈលោកស្រី នាង ផល្លា ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

កន្លងមក អ្នកគ្រូ នាង ផល្លា ត្រូវបានមហាជនស្គាល់ និងគោរពកោតសរសើរ ដោយសារតែការខិតខំប្រឹងប្រែងអប់រំបង្ហាត់បង្រៀន កុមារគ ថ្លង់ នៅប្រទេសកម្ពុជាអស់រយៈកាលជិត ៣០ឆ្នាំកន្លងមកនេះ ។ គ្រូ ផល្លា ក៏ធ្លាប់ទទួលបានមេដាយមហាកិត្តិយស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ,មេដាយថ្នាក់មហាសេរីវឌ្ឍន៍ (មេដាយ មហាកិត្តិយស លំដាប់ទី២) ផងដែរ។

លើសពីនេះទៀត អ្នកគ្រូ ផល្លា ក៏ធ្លាប់ត្រូវបាន​ជ្រើសរើស​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ ក្នុងចំណោម​គ្រូបង្រៀន​១០រូប សម្រាប់​ទទួល​ពាន​រង្វាន់​គ្រូ​ឆ្នើម​ពិភព​លោក ពី​កម្មវិធី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ‎Global Teacher Prize ទៀតផង ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print