ដើរតាមចិន ប្រធានាធិបតីរុស្ស៊ីស្នើកែធម្មនុញ្ញ អនុញ្ញាតឲ្យប្រធានាធិបតីកាន់តំណែងលើសពី២អាណត្តិ

ចែករំលែក៖

ប្រទេសរុស្សុី៖ កន្លងមកលោក ស៊ី ជីងពីង បានស្នើរកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យ ប្រធានាធិបតី ចិនកាន់អំណាច បានលើសពីពីរអាណត្តិ ប្រសិនបើទទួលបានការបោះឆ្នោតគាំទ្រ ពីសភាជាតិ ។ ទាំងនោះហើយអាចជួយឲ្យលោកស៊ីជីងពីង កាន់តំណែងប្រធានាធិបតីចិន អស់មួយជីវិត ដោយសារតែ បក្សកុម្មុយនិស្ត ចិន បានគាំទ្រ យ៉ាងខ្លាំងដល់រូបលោក ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសថា លោកអាចនឹងស្នើឲ្យ កែប្រែរដ្ឋធម្មនុញ្ញ ពន្យាអាណត្តិប្រធានាធិបតី ដែលមានសិទ្ធិកាន់អំណាច ដឹកនាំប្រទេស លើសពីពីរអាណត្តិ។ នេះជាវិធានការ ដើម្បីរក្សាអំណាច ដឹកនាំរុស្ស៊ីរបស់លោកពូទីន ។ ក្រុមអ្នកឯកទេសជាច្រើន ក៏បានលើកឡើងថា មានតែលោកពូទីនប៉ុណ្ណោះ អាច ដឹកនាំរុស្ស៊ី ឲ្យខ្លាំងបាន អាចទប់ទល់អាមេរិក គ្រប់ពេលវេលា ។
នៅក្នុងសន្និសីទកាសែត លោកពូទីន បានលើកឡើងថា លោកអាចស្នើកែប្រែរដ្ឋធម្មនុញ្ញ រុស្ស៊ី អនុញ្ញាតឲ្យបុគ្គល ដែលទទួលបានការគាំទ្រខ្ពស់ពី ពលរដ្ឋ អាចបន្តដឹងនាំប្រទេស លើសពី ពីរអាណត្តិ ។នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យកាន់អំណាចយូបំផុត ២ អណត្តិ តែប៉ុណ្ណោះត្រូវចុះចេញដោយស្វ័យប្រវត្តិ ហើយបើចង់បន្តដឹកនាំទៀត រងចាំបោះឆ្នោត លើកក្រោយទៀត ។
ជាកស្តែងដូចលោកពូទីនគឺកាន់តំណែងប្រធានាធិបតី ២អាណត្តិ ហើយចុះចេញ បោះឆ្នោតជាប់ លោក Medvedev ជាប្រធានាធិបតី ហើយអាណត្តិបន្ទាប់មកលោកពូទីនក៏បានឈរឈ្មោះ ហើយជាប់ជាប្រធានាធិបតីពីរអាណត្តិជាង់គ្នាទៀត ។ នៅពេលនេះលោកកំពុងតែដឹកនាំរុស្ស៊ីក្នុងអាណត្តិទីពីរ របស់លោក ។ ចំណុចទាំងនោះហើយបានជាលោកស្វែងរកឱកាសដឹកនាំរុស្ស៊ីបន្តទៀត ដើម្បីសម្រេចគោលនយោបាយ ពង្រីកអំណាច ។
នេះជាលើកទីមួយដែលប្រធានាធិបតី ពូទីន  លើកឡើងពី គោលបំណងចង់ កែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យដឹងនាំ លើសពីអាណត្តិកំណត់ ។ អាណត្តិប្រធានាធិបតីនៅរុស្ស៊ីមាន ៥ឆ្នាំ ហើយលោកពូទីន និង អស់បញ្ចប់អាណត្តិនៅឆ្នាំ ២០២៤ ។ ក្រុមអ្នកឯកទេសលើកឡើងថា ក្រោយបញ្ចប់អាណត្តិនៅឆ្នាំ ២០២៤ ហើយរងចាំ ៥ឆ្នាំទៀត ទើប វិលត្រឡប់មកចូលរួមបោះឆ្នោតវិញ គឺលោកមានវ័យចាស់ទៅហើយ ពិបាកនៅក្នុងការសម្រេច នយោបាយដឹកនាំប្រទេស ដែលកំពុងតែរីកចំរើននោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print