សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់បន្លំ​លួច​កាបូប​លុយអ្នកលក់ខោងាវជជុះ​ជាង​១​ពាន់​ដុល្លារ ​

ចែករំលែក៖


ខេត្ត​រតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ បានធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​អ្នកលក់​ខោអាវ​ជជុះនៅក្នុង​ផ្សារបរកែវ មាន​ទឹកប្រាក់​ជាង​១​ពាន់​ដុល្លារ តែសំណាងមិនល្អត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវដឹងតាម​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​បានមក​វិញ ។​

​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៥៥​នាទីព្រឹកថ្ងៃ សៅរ៍ ១០រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​ផ្សា​របរ​កែវ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។​

​សមត្ថកិច្ចនគរបាលស្រុកបរកែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ឡុ​ក សាម៉ុន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ។ ២-​ឈ្មោះ ឡុ​ក ហ៊ីង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​(​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​)​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ ជុំ នី​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​ដដែលបន្តថា នៅមុនពេលកើតហេតុអ្នក​ទាំងបី​បាន​ចូលមក​បន្លំ​លួច​យក​កាបូប​លុយ ខណៈពេល​ជនរងគ្រោះ​ឈ្មោះ ឈន ដាវី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុ​ខរបរ​លក់​ខោអាវ​ជជុះ កំពុង​រៀបចំ​ខោអាវ​ដាក់លក់ ដែល​ក្នុង​កាបូប​នោះ​មាន​ទឹកប្រាក់​ចំនួន​១០៧០​ដុល្លារ រួចនាំគ្នាគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះ​បានមក​ប្ដឹង​សមត្ថកិច្ចហើយ​កម្លាំង​ក៏បាន​ចុះ​​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំងបី​នាក់​នៅ​ចំណុច​បឹង​យក្ខ​ឡោម ស្ថិតក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរីភ្លាមៗផងដែរ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើ​ការឆែកឆេរ​ក៏បាន​រកឃើញ​លុយ​ដុល្លារ​ចំនួន ១០៧០​ដុល្លារ ដែលជា​របស់​ជនរងគ្រោះ​ដែល​ពួកគេ​បាន​លួច​យក​នោះ រួចបានដកហូតយកមកប្រគល់ឲ្យជនតងគ្រោះវិញ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print