បុរសម្នាក់បើករថយន្តទៅបុកបើករថយន្តចតចោល រុញទៅផ្ទុបជាមួយបង្គោលភ្លើងមួយដើម បាក់រលំលើរថយន្តមួយគ្រឿងទៀត និងដាច់ខ្សែភ្លើងរាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបាន បើករថយន្តយ៉ាងលឿន ជ្រុលទៅ បុកពីក្រោយរថយន្តមួយគ្រឿង ដែលឈប់ចតចោលនៅលើចិញ្ចើមផ្លូវ និងរុញទៅផ្ទុបជាមួយបង្គោលភ្លើងមួយដើម បាក់រលំលើរថយន្តមួយគ្រឿងទៀត និងដាច់ខ្សែភ្លើងរាយពេញផ្លូវ ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១១យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ១៦៤ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2280 ធ្វើដំណើរតាមបណ្ដាលផ្លូវលេខ១៦៤ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងម៉ាកស៊ុយស៊ូគី ពណ៌ខ្មៅ ចង្កូតស្តាំពាក់ស្លាកលេខ PP-1062 ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ រួចរុញទៅផ្ទុបនិងបង្គោលភ្លើង បណ្តាលឲ្យបង្គោលភ្លើងបាក់ដួលរលំកាត់ទទឹងផ្លូវធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ និងបាក់ត្រូវរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-1943 ដែលឈប់ចតស្ងៀម ចំណែករថយន្តបង្កបើកទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរ ស្ទូចយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅការីយាល័យចរាចរផ្លូវគោក រួមទាំងនាំខ្លួនអ្នកបើក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print