ស្នងការនគរបាលរាជធានីភ្នំពេញថ្លែងថា កងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម

ចែករំលែក៖

ភ្នំពេញ៖អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែគោរពអោយបានល្អនូវវិន័យកងកម្លាំង ហ្វឹកហាត់អោយបានជាប្រចាំ ជាពិសេសត្រូវដាក់វិន័យចំពោះមន្ត្រីណាដែលប្រព្រឹត្តខុស ។

លោក ស ថេត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ខណៈដឹកនាំកងកម្លាំងជាង៧០០នាក់ ចូលរួមគោរពទង់ជាតិនៃកម្ពុជា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ស្នងការនគរបាលរាជធានីភ្នំពេញ រូបនេះ អះអាងថា កងកម្លាំងដែលប្រព្រឹត្តខុស នឹងត្រូវទទួលវិន័យដូចជា ទទួលទណ្ឌកម្ម បញ្ជូនទៅហ្វឹកហាត់បន្ថែម ឬ ក៏មកប្រចាំការនិងបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print